AUC អំពាវនាវឲ្យគោរពបូរណភាពដែនដីរបស់ស៊ីរី

(VOVWORLD) -គណកម្មធិការសហភាពអាហ្រ្វិក (AUC) នាថ្ងៃទី ១៥ មេសា បានអំពាវនាវឲ្យមហាអំណាចនៅលើពិភពលោកអនុវត្តន៍រាល់ការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយសង្គ្រាមស៊ីវិលនៅស៊ីរី តាមវិធីគោរពបូរណភាពដែនដីស៊ីរី។
AUC អំពាវនាវឲ្យគោរពបូរណភាពដែនដីរបស់ស៊ីរី - ảnh 1 AUC អំពាវនាវឲ្យគោរពបូរណភាពដែនដីរបស់ស៊ីរី

យោងតាមសេចក្ដីប្រកាសសារព័ត៌មានរបស់ប្រធាន AUC លោក Moussa Faki Mahamat បានឲ្យដឹងថា៖ AUC បានថ្កោលទោសការប្រើប្រាស់អាវុធគីមី ហើយសង្កត់ធ្ងន់ថា៖ គប្បីផ្តល់អាទិភាពដល់ការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយនយោបាយក្នុងរយៈពេលយូរអង្វែងសម្រាប់សង្គ្រាមស៊ីវិដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជនស៊ីរី។ អាហ្វ្រិកបានស្នើឲ្យសមាជិក ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ជាពិសេសគឺសមាជិកអចិន្ត្រៃយ៍នានា គប្បីទុកការខ្វែងគំនិតនៅមួយអន្លើ ហើយបន្តប្រដេញតាមដំណើរការសន្តិភាព និងផលប្រយោជន៍រួមរបស់មនុស្សជាតិ ដោយសមស្របនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ