Can Tho លើកកម្ពស់ភាពជាដៃគូបច្ចេកវិជ្ជាពាណិជ្ជកម្មនិងតភ្ជាប់ជាមួយរដ្ឋទាំងពីរនៃសហរដ្ឋអាមេរិក

(VOVWORLD) -នាថ្ងៃទី13 កញ្ញា គណៈប្រតិភូទីក្រុង Can Tho(វៀតណាម) បានទៅធ្វើដំណើរទស្សនកិច្ចនិងធ្វើការជាមួយដៃគូអាមេរិកនៅរដ្ឋ Virginia និង Maryland ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញទំនាក់ទំនងរវាងទីក្រុង Can Tho និងអាមេរិកក្នុងវិស័យវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងពាណិជ្ជកម្ម។ នៅសន្និសីទតភ្ជាប់ពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាង Can Tho និងរដ្ឋចំនួន 2 លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho លោក Tran Quoc Trung 
Can Tho លើកកម្ពស់ភាពជាដៃគូបច្ចេកវិជ្ជាពាណិជ្ជកម្មនិងតភ្ជាប់ជាមួយរដ្ឋទាំងពីរនៃសហរដ្ឋអាមេរិក - ảnh 1

Can Tho លើកកម្ពស់ភាពជាដៃគូបច្ចេកវិជ្ជាពាណិជ្ជកម្មនិងតភ្ជាប់ជាមួយរដ្ឋទាំងពីរនៃសហរដ្ឋអាមេរិក

នាថ្ងៃទី13 កញ្ញា គណៈប្រតិភូទីក្រុង Can Tho(វៀតណាម) បានទៅធ្វើដំណើរទស្សនកិច្ចនិងធ្វើការជាមួយដៃគូអាមេរិកនៅរដ្ឋ Virginia និង Maryland ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញទំនាក់ទំនងរវាងទីក្រុង Can Tho និងអាមេរិកក្នុងវិស័យវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងពាណិជ្ជកម្ម។ នៅសន្និសីទតភ្ជាប់ពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាង Can Tho និងរដ្ឋចំនួន 2 លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho លោក Tran Quoc Trung បានបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍនិងឱកាសវិនិយោគរបស់ទីក្រុង។ លោកបានសង្កត់ធ្ងន់ថា Can Tho បានផ្តល់អាទិភាពដល់ការដោះដូរពាណិជ្ជកម្មអន្តរជាតិដែលក្នុងនោះអាមេរិកត្រូវបានចាត់ទុកថាជាដៃគូសំខាន់បំផុត។ ចូលរួមសន្និសីទបណ្ដាអ្នកតំណាងអាជីវកម្មអាមេរិកបានវាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងគោលនយោបាយអំពាវនាវឱ្យវិនិយោគទុនពីបរទេសរបស់ទីក្រុង Can Tho ។ លោក Michael Schwars នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងជំរុញកសិកម្ម ជលផល នៃរដ្ឋ Virginia បាននិយាយថា: 

“ ឱកាសវិនិយោគនៅទីក្រុង Can Tho គឺធំណាស់។ គួរឱ្យកត់សម្គាល់ថាក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយខ្ញុំឃើញថាដូចជាវៀតណាម ទីក្រុង Can Tho គឺជាទីក្រុងដ៏គួរឱ្យចាប់អារម្មណ៍និងជិតស្និទ្ធចំពោះសហគ្រាស។ មានឱកាសជាច្រើនដើម្បីពង្រីកវិនិយោគ ធ្វើអាជីវកម្ម៕"

ប្រតិកម្មទៅវិញ

ផ្សេងៗ