CEBR (អង់គ្លេស)៖ មាត្រដ្ឋានសេដ្ឋកិច្ចរបស់វៀតណាមអាចស្ថិតក្នុងក្រុមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់
(VOVWORLD) - នៅលើតារាងរៀបចំណាត់ថ្នាក់សម្ព័ន្ធភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤(WELT) មជ្ឈមណ្ឌលឯករាជ្យសម្រាប់ការព្យាករណ៍និងវិភាគសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស CEBR បានប៉ាន់ប្រមាណថា មាត្រដ្ឋាន GDP របស់វៀតណាមនៅឆ្នាំ ២០២៤ នឹងកើនឡើងដល់ ៤៥០ ពាន់លានដុល្លារអាមេរិក កើន១កាំបើធៀបនឹងឆ្នាំមុន ហើយជាប់ចំណាត់ថ្នាក់ទី ៣៤ នៅលើពិភពលោក។
មជ្ឈមណ្ឌលព្យាករណ៍ថា នៅឆ្នាំ ២០២៩ GDP របស់វៀតណាមនឹងឈានដល់ ៦៧៦ ពាន់លានដុល្លារអាមេរិក CEBR ក៏ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលអនាគតជាមួយនឹងកំណើនមធ្យមក្នុងរយៈពេល ៥ ឆ្នាំខាងមុខត្រូវបានប៉ាន់ស្មាន ៥,៨% ។ ក្នុងកំឡុងឆ្នាំ ២០៣០-២០៣៩អត្រាកំណើន GDP ជាមធ្យមនឹងសម្រេចបាន ៥,៦% ក្នុងមួយឆ្នាំ ហើយឈានដល់ទំហំ GDP ១.៤១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣៩ ដែលជាប់ចំណាត់ថ្នាក់ទី ២៥ នៅលើពិភពលោក។
កំពង់ផែ Tien Sa ទីក្រុង Da Nang ។ រូបថត៖ Tran Le Lam/TTXVN |
យោងតាមតួលេខរបស់ធនាគារពិភពលោក(WB) GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានជិត ៤៣០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រាក់ចំណូលប្រចាំសម្រាប់នុស្សម្នាក់ៗគឺជិត ៤.៣៤៧ដុល្លារអាមេរិក។ យោងតាមចំណាត់ថ្នាក់ថ្មីបំផុតសម្រាប់ឆ្នាំ ២០២៣-២០២៤ ប្រទេសដែលមានប្រាក់ចំណូលជាមធ្យមក្នុងចន្លោះពី ៤.៤៦៦ និង ១៣.៨៤៥ គឺស្ថិតក្នុងក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ CEBR ប៉ាន់ប្រមាណថា GDP សម្រាប់មនុស្សម្នាក់ៗរបស់វៀតណាមក្នុងឆ្នាំ ២០២៤ នឹងកើនឡើងដល់ ៤.៤៦៩ដុល្លារអាមេរិក ហើយជាមួយនឹងចំណាត់ថ្នាក់ខាងលើ វៀតណាមអាចនឹងចូលទៅក្នុងក្រុមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់៕