ពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ខ្ពង់រាបកណ្តាល

(VOVWORLD) - សន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ខ្ពង់រាបកណ្តាល (Tay Nguyen) បានប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាលនារសៀលថ្ងៃទី២ ខែមករា។ 
ពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ខ្ពង់រាបកណ្តាល - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh អញ្ជើញថ្លែងមតិបញ្ចប់សន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ខ្ពង់រាបភាគកណ្តាលលើកទី៤  (រូបថត៖ VGP/Dinh Hai)

សន្និសីទនេះសំដៅរកឃើញការលំបាក និងឧបសគ្គនានា ដើម្បីកំណត់ទិសដៅនិងដំណោះស្រាយជំនះពុះពារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ខ្ពង់រាបកណ្តាលបន្តការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទូលំទូលាយ ប្រកបដោយគុណភាព និងនិរន្តរភាពនាពេលខាងមុខ។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា សមាជិកក្រុមប្រឹក្សា ក្រសួង ស្ថាប័នមុខងារនិងមូលដ្ឋានក្នុងតំបន់បន្តសកម្មជាងមុនក្នុងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលកំពុងដំណើរការយឺតជាងកាលកំណត់; បញ្ជាណែនាំឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាព នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលផ្សាភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ និងការពារជាតិនៅតំបន់ខ្ពង់រាបកណ្តាល។

ទាក់ទងនឹងយន្តការ និងគោលនយោបាយ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋានបន្តសម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគក្នុងដំណើរការបំពេញគោលនយោបាយ ជាពិសេសចំពោះគោលនយោបាយជាក់ស្តែងដែលកំពុងត្រូវបានស្នើឡើង។ ទន្ទឹមនឹងនេះ ត្រូវបន្តពន្លឿនការបើកចំណាយថវិកា និងអនុវត្តរាល់គម្រោងចរាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ