លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលឆ្លើយតបនឹងសំណូមពរជាមូលដ្ឋាន
(VOVWORLD) - យោងតាមគណៈកម្មការដឹកនាំ ការងាររៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័សដោយក្រសួង ស្ថាប័នថ្នាក់ក្រសួង និងស្ថាប័នក្រោម ឱវាទរដ្ឋាភិបាល។ តាមនោះតាមការរំពឹងថា ក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលនឹងត្រូវបាន រួមបញ្ចូលគ្នាពី ៣០ ចុះមកត្រឹម ២១ អង្គភាពតែប៉ុណ្ណោះ។
ទិដ្ឋភាពសម័យប្រជុំ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈកម្មការរដ្ឋាភិបាលដឹកនាំការបូកសរុបការអនុវត្តសេចក្តីសម្រេច ចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ នៃសន្និបាតមជ្ឈិមលើកទី ៦ នីតិកាល ទី ១២ ស្ដីពី "បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ប្ដូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយឱ្យមានភាពបង្រួម និងដំណើរការប្រកបដោយប្រសិទ្ធភាព" បានអញ្ជើញធ្វើជាប្រធានសម័យប្រជុំលើកទី៧។ យោងតាមគណៈកម្មការដឹកនាំ ការងាររៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័សដោយក្រសួង ស្ថាប័នថ្នាក់ក្រសួង និងស្ថាប័នក្រោម ឱវាទរដ្ឋាភិបាល។ តាមនោះតាមការរំពឹងថា ក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលនឹងត្រូវបាន រួមបញ្ចូលគ្នាពី ៣០ ចុះមកត្រឹម ២១ អង្គភាពតែប៉ុណ្ណោះ។
ធ្វើសន្និដ្ឋាននៅសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាឱ្យ បន្តពិនិត្យ កែសម្រួល និងបំពេញបន្ថែមតាមស្ថានភាព ដោយឈរលើគោលការណ៍ថា ការរៀបចំក្បាលម៉ាស៊ីនត្រូវធានាឱ្យមានភាពបង្រួម រឹងមាំ និងដំណើរការប្រកបដោយ ប្រសិទ្ធភាព; ផ្សារភ្ជាប់នឹងការបង្រួម និងលើកកម្ពស់គុណភាពជួរមន្ត្រីរដ្ឋការ និង និយោជិតផងដែរ៕