Concert Countdown ២០២៦ – បរិយាកាសអប់អរសាទរឆ្នាំថ្មីនៅខេត្តក្វាងនិញ

(VOVWORLD) - នៅវេលាម៉ោង ៩៖៣០ យប់ថ្ងៃទី ៣១ ខែធ្នូ នៅទីលាន ៣០តុលា ក្នុងសង្កាត់ហាឡុង ខេត្តក្វាងនិញ នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈអប់អរសាទរឆ្នាំថ្មី – Concert Countdown ២០២៦ ដោយប្រធានបទ “វិន័យ - ស្រុះចិត្តគ្នា ស្ថាបនាអនាគត”។ 
Concert Countdown ២០២៦ – បរិយាកាសអប់អរសាទរឆ្នាំថ្មីនៅខេត្តក្វាងនិញ - ảnh 1«Ha Long Concert ២០២៥» គឺជាព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យ និងទ្រង់ទ្រាយធំបំផុតដែលខេត្តក្វាងនិញបានរៀបចំឡើង។ រូបថត៖ Do Phuong/baoquangninh.vn

ជាមួយនឹងរយៈពេលសរុបជាង ១៨០នាទី រហូតដល់ម៉ោង ០០៖០០  ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ កម្មវិធីនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រហែល ៥០.០០០ នាក់។

កម្មវិធីសិល្បៈពិសេសអប់អរសាទរឆ្នាំថ្មី ២០២៦ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបញ្ចាំងទំនើប សំឡេង ពន្លឺ រូបភាព mapping។ល។ ដោយមានការចូលរួមពីសិល្បករ តារាចម្រៀង និងក្រុមតន្រ្តីល្បីៗជាច្រើន រួមជាមួយនឹងការបាញ់កាំជ្រួចកម្ពស់ខ្ពស់។

សំបុត្រសម្រាប់កម្មវិធីនេះនឹងត្រូវបានចែកចាយដោយឥតគិតថ្លៃដល់ប្រជាជននិងអ្នកទេសចរទាំងក្នុង និងក្រៅខេត្ត។ យោងតាមផែនការនេះ គណៈកម្មាធិការរៀបចំនឹងចេញសំបុត្រដោយឥតគិតថ្លៃចំនួន ២៥.០០០ សន្លឹក តាមអ៊ីនធឺណិតនៅគេហទំព័រ៖ https://quangninh.dangkyve.com។

ព្រឹត្តិការណ៍ Concert Countdown ២០២៦ ត្រូវបានខេត្តក្វាងនិញរំពឹងថា នឹងក្លាយជាបរិយាកាសពិធីបុណ្យដ៏ស៊ីវិល័យ និងរស់រវើក ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់ខេត្ត Quang Ninh ដ៏ស្វាហាប់ ច្នៃប្រឌិត និងសមាហរណកម្ម - ជាគោលដៅដ៏គួរឲ្យទាក់ទាញនៃទេសចរណ៍ វប្បធម៌ និងព្រឹត្តិការណ៍ថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ