COVID-19៖ WHO អំពាវនាវឲ្យបណ្តា​ប្រទេសនៅមជ្ឈិមបូព៌ាបង្កើនការចែករំលែកព័ត៌មាន

(VOVWORLD) - លោក Ahmed al-Mandhari នាយកតំបន់មេឌីទែរ៉ាណេខាងកើតនៃអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា “យើងអាចគ្រប់គ្រងជំងឺបានដោយក្តប់យកស្ថានភាពតាមរយៈព័ត៌មានវាយតម្លៃត្រឹមត្រូវអំពីស្ថានភាពក្នុងតំបន់” ។
COVID-19៖ WHO អំពាវនាវឲ្យបណ្តា​ប្រទេសនៅមជ្ឈិមបូព៌ាបង្កើនការចែករំលែកព័ត៌មាន - ảnh 1 សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់ ( រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១៨ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសមជ្ឈឹមបូព៌ាបង្កើនការចែករំលែកព័ត៌មានលើករណីឆ្លងថ្មីនៃវីរុស SARS-CoV-2 ដែលបង្ក ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 សំដៅទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងជំងឺរាតត្បាតសកលនាបច្ចុប្បន្ន។

ថ្លែងមតិជាមួយសារព័ត៌មាន លោក Ahmed al-Mandhari នាយកតំបន់មេឌីទែរ៉ាណេខាងកើត នៃអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា “យើងអាចគ្រប់គ្រងជំងឺបានដោយក្តប់យកស្ថានភាពតាមរយៈព័ត៌មានវាយតម្លៃត្រឹមត្រូវអំពីស្ថាន ភាពក្នុងតំបន់” ។ លោក al-Mandhari បានក៏បន្ថែមទៀតថា “យើងមានឱកាសរាំងស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅតំបន់មជ្ឈឹមបូព៌ា”។

គិតត្រឹមថ្ងៃទី ១៨ ខែមីនាករណីឆ្លង COVID-19 នៅតំបន់មជ្ឈឹមបូព៌ាបានកើនដល់ចំនួនជាង ១៨.០០០ នាក់ ដោយក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតជាង ១.០០០ នាក់នៅក្នុងប្រទេសចំនួន ៧ ដែលភាគច្រើននៅក្នុងអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ