Da Nang ចូល Top កន្លែងសំរាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី

Da Nang ចូល Top កន្លែងសំរាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី - ảnh 1
Da Nang ចូល Top កន្លែងសំរាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី

(VOV)_​បន្តជោគជ័យក្នុងឆ្នាំ២០១៤ ឆ្នាំនេះ ទីក្រុង Da Nang បន្តបាន​មិត្តអ្នក
អាននៃទស្សនាវដ្តី Smart Travel Asia ជ្រើសរើសចូលក្នុង​បញ្ជីរាយនាម៖ Top កន្លែងសំ
រាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី។​ការជ្រើសរើសនេះដោយ Smart Travel
Asia រៀបចំឡើងពីខែឧសភា​ដល់​ខែកក្កដាឆ្នាំ២០១៦ ដោយមានការចូលរួមរបស់មិត្ត
អ្នកអានចំនួនជាងមួយលាននាក់ លើទូទាំងពិភពលោក។ លោក Nguyen Xuan Binh
 អនុប្រធាន​មន្ទីរទេសចរណ៍​ទីក្រុង Da Nang បានអោយដឹងថា៖

        “ នេះជារង្វាន់មួយក្នុងចំណោមរង្វាន់សំខាន់ រួមចំណែកផ្សព្វផ្សាយរូបភាព​ទីក្រុង
 Da Nang។ ជាថ្មីម្តងទៀត ខ្ញុំឃើញថានេះជាមោទនភាព និង​គួរអោយ​សប្បាយរីករាយ
ណាស់។ យើងខ្ញុំនឹងជំរុញបណ្ដាសកម្មភាពផ្សព្វផ្សាយខ្លាំងក្លា​ថែមទៀត ក៏ដូចជាត្រៀម
រៀបចំផលិតផល និងគុណភាពសេវាកម្ម ដើម្បីបំពេញបានតម្រូវការរបស់ភ្ញៀវគ្រប់រូប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ