ECDC៖ ស្ថានភាពជំងឺ COVID-19 នៅអឺរ៉ុបមានស្ថិរភាពហើយ​ ប៉ុន្តែនៅតែត្រូវការ​តាមដាន

(VOVWORLD) - នាថ្ងៃទី ៧ ខែមីនា មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការគ្រប់គ្រងនិងការពារជំងឺរាតត្បាត (ECDC) បានឲ្យដឹងថា នឹងដកវ៉ារ្យ៉ង់ BA.2, BA.4 និង BA.5 នៃវីរុស SARS-CoV-2 ចេញពីបញ្ជីវ៉ារ្យ៉ង់ដ៏គួរឱ្យព្រួយបារម្ភ។
ECDC៖ ស្ថានភាពជំងឺ COVID-19 នៅអឺរ៉ុបមានស្ថិរភាពហើយ​ ប៉ុន្តែនៅតែត្រូវការ​តាមដាន - ảnh 1មនុស្សម្នាផ្លាស់ទីនៅតាមដងវិថី ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ (រូបថត៖ AFP/TTXVN)

ECDC បានបញ្ជាក់ថា វ៉ារ្យ៉ង់ទាំងនេះលែងមានឧត្តមភាពនៅក្នុងប្រទែសសមាជិកសហភាពអឺរ៉ុប (EU) ទៀតឡើយ។  ទោះជាយ៉ាងណាក៏ដោយ ECDC បានកត់សម្គាល់ថា ខ្លួននឹងបន្តបែងចែកប្រភេទ និងរាយការណ៍អំពីប្រភេទវ៉ារ្យ៉ង់ដែលកំពុងរីករាលដាល ទាក់ទងនឹងស្ថានភាពរោគរាតត្បាតនៅអឺរ៉ុប។

ECDC បានសង្កត់ធ្ងន់ថា ការដែលវ៉ារ្យ៉ង់នៃវីរុស SARS-CoV-2 លែងរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប បង្ហាញថាស្ថានភាពជំងឺរាតត្បាតមានស្ថេរភាព ប៉ុន្តែមិនមែនជាសញ្ញាបង្ហាញថាការគំរាមកំហែងរបស់វីរុសបានបញ្ចប់នោះទេ។ ECDC អំពាវនាវឱ្យអាជ្ញាធរសាធារណៈអ៊ឺរ៉ុប រក្សាភាពប្រុងប្រយ័ត្ន និងពង្រឹងប្រព័ន្ធឃ្លាំមើល សមត្ថភាពក្នុងការឌីកូដហ្សែន និងរាយការណ៍អំពីប្រភេទវ៉ារ្យ៉ង់ដែលបានរកឃើញថ្មីៗ។ ប្រជាជនក៏ត្រូវបានណែនាំឱ្យរក្សាវិធានការអនាម័យ និងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ