EP អំពាវនាវឲ្យប្រទេស EU បង្កើនវិធានការដោះស្រាយវិបត្តិ

EP អំពាវនាវឲ្យប្រទេស EU បង្កើនវិធានការដោះស្រាយវិបត្តិ - ảnh 1
EP អំពាវនាវឲ្យប្រទេស EU បង្កើនវិធានការដោះស្រាយវិបត្តិ (Image: VNA)


(VOVworld) – នាថ្ងៃទី ៦ តុលា នៅសម័យប្រជុំពេញអង្គរបស់សភាអឺរ៉ុប
(EP) សមាជិកសភាទាំងឡាយបានពិភាគ្សាអំពីសន្និដ្ឋាននៃសន្និសីទ
កំពូលសហភាព អឺរ៉ុប (EU) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៣ កញ្ញា
នៅទីក្រុង  Brussels  បែលហ្ស៊ីក ស្តីពីវិបត្តិអន្តោប្រវេសន៍ ហើយសង្កត់
ធ្ងន់ថា៖ ប្រទេសជាសមាជិក EU នានាគប្បីបង្កើនថែមទៀតនូវវិធាន
ការដោះស្រាយវិបត្តិដើម្បីគ្រោះអាសន្ននេះមិនរីករាលដាលលើ
ពិភពលោកថែមទៀត។ ថ្លែងមតិនៅសម័យប្រជុំប្រធានក្រុមប្រឹក្សារ
អឺរ៉ុប (EC) លោក Donald Tusk បានចាត់ទុកថា៖ ភារកិច្ចរួមនៃទ្វីបអឺរ៉ុប
ទាំងមូលនាបច្ចុប្បន្នគឺជួយឧបត្ថម្ភជនអន្តោប្រវេសន៍និងការពារខ្សែ
ព្រំដែននៅខាងក្រៅប្លុក។ លោកក៏បានសង្កត់ធ្ងន់ទៅលើសំណូមពរ
ជួរមុខគឺការបង្កើតការត្រួតពិនិត្យខ្សែព្រំដែននៅខាងក្រៅ EU ឡើង
វិញ។ រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude
Juncker បានឲ្យដឹងថែមទៀតថា៖  EU គប្បីប្រមូលផ្តុំមិនត្រឹមតែទៅ
លើបញ្ហាក្នុងប្លុកប៉ុណ្ណោះទេថែមទាំងពិនិត្យមើលបញ្ហានៅខាងក្រៅ
ប្លុកទៀតផងប្រទេស។ ទួរគីនិង EU គប្បីសហការជាមួយគ្នាក្នុងការ
ជួយឧបត្ថម្ភក្រុមជនក្រីក្រដែលកំពុងខំប្រឹងប្រែងមកកាន់ឆ្នេរសមុទ្រ
ទ្វីបអឺរ៉ុប៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ