EU នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជាមួយបណ្ដាប្រទេសអារ៉ាប

EU នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជាមួយបណ្ដាប្រទេសអារ៉ាប - ảnh 1
EU នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជាមួយបណ្ដាប្រទេសអារ៉ាប (Image: VNA)


(VOVworld) – នៅកិច្ចប្រជុំនាថ្ងៃទី ១៩ មករា នៅទីក្រុង Brussels របស់បែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) មានគោលបំណងបង្កើនកិច្ច សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជាមួយបណ្ដាប្រទេសអារ៉ាប។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោកស្រី Federica Mogherini តំណាងជាន់
ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស បានសង្កត់ធ្ងន់ថា៖ រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក EU ចំនួន ២៨ រូបបានឯកភាពអំពីការបញ្ជូនអនុព័ន្ធ សន្តិសុខរបស់អង្គទូត EU ប្រចាំនៅប្រទេសទាក់ទិនផ្ទាល់ទៅការកាប្រយុទ្ធប្រឆាំង
នឹងភេវរកម្ម។ អនុព័ន្ធសន្តិសុខមានភារកិច្ចទាក់ទងជាមួយបណ្ដាអង្គភាពសន្តិសុខ
ក្នុងតំបន់។ លោកស្រី Mogherini បានអះអាងថា៖ អនុព័ន្ធសន្តិសុខពោលខាងលើ មិនមែនជាកម្មាភិបាលរបស់ស្ថាប័នចារកម្មអឺរ៉ុបទេនិងគេចំណុះស្ថាប័នធ្វើសកម្ម
ភាពកិច្ចការបរទេស EU ដឹកនាំដោយលោកស្រី Mogherini។ ក្រៅពីនោះ បណ្ដា
រដ្ឋមន្ត្រី ការបរទេស EU ក៏បានប្រគល់សិទ្ធអំណាចសំរាប់លោកស្រី Mogherini
ក្នុងការកែលំអរការងារផ្សព្វផ្សាយទូរគមនាគម៍សំរាប់សហគមន៍ជនអារ៉ាប់នៅ
ឯបរទេសក៏ដូចជានៅ ប្រទេស EU ចំនួន ២៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ