EU និងរុស្ស៊ីរក្សាកិច្ចសហប្រតិបត្តិការដោយមិនអើពើចំពោះបទដាក់ទណ្ឌកម្មនានា

(VOVWORLD) - សហភាពអឺរ៉ុប (EU) កំពុងខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីលើវិស័យនានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដោយមិនអើពើរាល់វិធានការដាក់ទណ្ឌកម្មដែលទាក់ទងនឹងរឿងបំពុលអតីតចារបុរស Skripal និង ការចោទប្រកាន់របស់ប្រទេសហូឡង់ពីបទវាយប្រហារ បណ្តាញអ៊ីធើ ណែត។
EU និងរុស្ស៊ីរក្សាកិច្ចសហប្រតិបត្តិការដោយមិនអើពើចំពោះបទដាក់ទណ្ឌកម្មនានា - ảnh 1  ឯកអគ្គរដ្ឋទូត EU ប្រចាំនៅរុស្ស៊ីលោក Markus Ederer

         ប្រការនេះត្រូវបាន ឯកអគ្គរដ្ឋទូត EU ប្រចាំនៅរុស្ស៊ីលោក Markus Ederer ប្រកាសទៅកាន់មជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Tomsk នាថ្ងៃទី៨ ខែតុលាកន្លងទៅ។

យោងតាម លោក Markus Ederer  បានឲ្យដឹងថា ហេតុរឿងខាងលើនេះបាន បណ្តាលឲ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទំនាក់ទំនងទ្វេភាគីនិងជាប្រការពិតជាសោកស្តាយខ្លាំងណាស់។ ក៏ប៉ុន្តែ លោក Ederer បានអះអាងថាគប្បីអនុវត្ត គោលការណ៍ជាក់ស្តែង។ ទីមួយគឺ EU នៅតែសម្រេចចិត្តរក្សាឲ្យបានរឹងមាំនូវ គោលការណ៍ជាក់ស្តែង ជាពិសេសគឺការអនុលោមតាមច្បាប់អន្តរជាតិ និងបង្កើត សណ្តាប់ធ្នាប់របៀបរបបអន្តរជាតិដោយឈរលើច្បាប់។ ម្យ៉ាងវិញទៀតគឺ EU កំពុងខិតខំប្រឹងប្រែងសហការយ៉ាងជាក់ស្តែងជាមួយបណ្តាប្រទេសលើវិស័យជាច្រើនដែលយកចិត្តទុកដាក់ដូចគ្នា ហើយ EU តែងតែស្វែងរកសម្លេងរួមក្នុងរាល់ បញ្ហាទាំងនេះផងដែរ។លោក Ederer ក៏បានលើកច្បាស់ថាទោះបីជាមានបទ ដាក់ទណ្ឌកម្មនិងការសងសឹកគ្នាទៅវិញទៅមកក៏ដោយ ក៏ប៉ុន្តែ EU និងរុស្ស៊ីនៅ តែរក្សាការអភិវឌ្ឍន៍លើវិស័យសហប្រតិបត្តិការមួយចំនួនដូចជា សហប្រតិ បត្តិការឆ្លងដែន និងវិស័យអប់រំ វិទ្យាសាស្ត្រសម្បីតែមានការផ្លាស់ប្តូរនិស្សិតទៅ វិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ