EU នៅតែមានការខ្វែងគំនិតគ្នា ក្នុង​ការដាក់តម្លៃពិដាន​លើ​ឧស្ម័នដុត

(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី ២៥ ខែតុលា របស់ក្រុមប្រឹក្សាគមនាគមន៍ ទូរគមនាគមន៍ និងថាមពល EU នៅទីក្រុង  Luxembourg   រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក លោក Jozef Sikela បានឲ្យដឹងថា រដ្ឋមន្រ្តីថាមពលនៃសហភាពអឺរ៉ុប (EU) មាន “ទស្សនៈខុសគ្នា" អំពីការដាក់តម្លៃពិដានលើឧស្ម័នដុត តាមរយៈការជួញដូរ TTF របស់ហូឡង់ ដែលត្រូវបានគណៈកម្មាធិការអឺរ៉ុប (EC) ស្នើឡើងតាំងពីមុនមក។
EU នៅតែមានការខ្វែងគំនិតគ្នា ក្នុង​ការដាក់តម្លៃពិដាន​លើ​ឧស្ម័នដុត - ảnh 1រូបភាព៖ Bloomberg

យោងតាមលោក Sikela រដ្ឋមន្រ្តីសហភាពអឺរ៉ុបក៏បានគាំទ្រយ៉ាងទូលំទូលាយចំពោះការអនុវត្តតំលៃពិដាន ដោយមានភាពបត់បែន សម្រាប់អគ្គិសនីនិងឧស្ម័នដុត ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើងតម្លៃហួសកម្រិតក្នុងករណីទីផ្សារកំពុងជ្រួលច្របល់។ ក្រៅពីនោះ រដ្ឋមន្ត្រីលោក Sikela ក៏បានប្រកាសថា បណ្ដារដ្ឋមន្ត្រីថាមពល EU នឹងបន្តបើកកិច្ចប្រជុំវិសាមញ្ញមួយទៀត នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងវិបត្តិថាមពល ដែលកំពុងប្រព្រឹត្តទៅ ហើយបានសង្កត់ធ្ងន់ថា EU នឹងអំពាវនាវឲ្យមាន “កិច្ចប្រជុំវិសាមញ្ញកាន់តែច្រើនកាន់តែល្អ” ដើម្បីពិភាក្សាអំពីវិធានការថាមពលថ្មី នៅគ្រាចាំបាច់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ