EU ប្តេជ្ញាជួយក្រិកឈរមាំមួនក្នុង Eurozone

EU ប្តេជ្ញាជួយក្រិកឈរមាំមួនក្នុង Eurozone - ảnh 1
EU ប្តេជ្ញាជួយក្រិកឈរមាំមួនក្នុង Eurozone (AFP)

        Vovworld-សហភាពអឺរ៉ុប (EU) បានអះអាងនឹងខំប្រឹងប្រែងដើម្បីបន្តរក្សា​ក្រិក
ឈររឹងមាំក្នុងដំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ ថ្លែងមតិនាថ្ងៃទី១៥ធ្នូ អ្នក​នាំពាក្យ
របស់ EU បានឲ្យដឹងថា វិធានការតែមួយគត់ដែលគណៈកម្មាធិការអឺរ៉ុប (EC) កំពុង
តាមដានគឺខំប្រឹងប្រែងជួយក្រិកបន្តឈររឹងមាំក្នុងសម្ព័ន្ធភាពរូបីយវត្ថុ​នេះ។ សមាជិក
ទ្វីបអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចនិងបញ្ហាហិរញ្ញវត្ថុ Piere Moscovici កំពុងមានវត្តមាន
នៅក្រិកដើម្បីវាយតំលៃស្ថានភាពជាក់ស្ដែងនៅ​ទី​នេះ។

        ការបំរែបំរួលអាក្រក់នៅទីផ្សារហិរញ្ញវត្ថុរបស់ក្រិកគឺជាប្រតិកម្មចំពោះគ្រោះ​
អាសន្នប្រទេសនេះត្រូវរៀបចំបោះឆ្នោតសកលមុនកាលកំណត់។ មុននោះនា​ថ្ងៃ​ទី
៨ធ្នូ រដ្ឋអំណាចនាយករដ្ឋមន្ត្រី Antonis Samaras បានប្រកាសនឹងរៀបចំ​បោះឆ្នោត
ជ្រើសតាំងប្រធានាធិបតីថ្មីក្នុងសប្ដាហ៍នេះដើម្បីស្វែងរកអ្នកជំនួសឲ្យប្រធានាធិបតី
Karolos Papoulias ដែលនឹងផុតអាណត្តិនាដើមខែមិនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ