EU បន្តជួយឧតប្ថម្ភជាបន្ទាន់បណ្ដាប្រទេសជាសមាជិកក្នុងការទទួលជនអន្តោប្រវេសន៍

EU បន្តជួយឧតប្ថម្ភជាបន្ទាន់បណ្ដាប្រទេសជាសមាជិកក្នុងការទទួលជនអន្តោប្រវេសន៍ - ảnh 1
EU បន្តជួយឧតប្ថម្ភជាបន្ទាន់បណ្ដាប្រទេសជាសមាជិកក្នុងការទទួលជនអន្តោប្រវេសន៍ (Image: VNA)


(VOVworld) – នាថ្ងៃទី ២៣ ធ្នូ គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសសេចក្តី
សម្រេចជួយឧបត្ថម្ភជាបន្ទាន់ចំនួនប្រាក់ ៤៨ លានអឺរ៉ូសំរាប់បែលហ្ស៊ីក ស៊ុយ
អែតនិងហ្វាំងឡង់ដើម្បីទទួលបន្ថែមជនអន្តោប្រវេសន៍។ សេចក្តីសម្រេច នេះ
គឺជាការខំប្រឹងប្រែងរបស់អឺរ៉ុបសំដៅអនុវត្តគោលការណ៍សាមគ្គីភាពតាម​រយៈ
វិធានាការជាក់ស្តែងប្រកបដោយប្រសិទ្ធភាពដើម្បីជួយប្រទេសជាសមាជិក
ទាំងឡាយដែលកំពុងស្ថិតនៅក្រោមសម្ពាធន៍ពីរលកជនចំណាកស្រុកហូរទៅ
អឺរ៉ុប។ ប្រាក់ជំនួយពោលខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការកែលំអរលក្ខណៈ
ទទួលជនចំណាកស្រុកនិងការផ្គត់ផ្គង់ស្បៀងអាហារសំរាប់ជនអន្តោប្រវេសន៍។
ក្រៅពីនោះ មូលនិធិក៏គ្រប់គ្រងទុនសំរាប់ការអនុវត្តកម្មវិធីជាតិស្តីពីអន្តោប្រវេសន៍
សមាហរណកម្មនិងការវិលត្រឡប់ទៅប្រទេសវិញផងដែរ។ រីឯប្រទេសបែល
ហ្ស៊ីកដោយឡែក​ចំនួនប្រាក់ ៩០ លានអឺរូ ត្រូវបានលៃទុកសំរាប់កម្មវិធីទាំង នេះ
ដល់ឆ្នាំ ២០២០។ ក្នុងឆ្នាំ ២០១៥ សហភាពអឺរ៉ុប (EU) បានរំដោះខ្ទង់ ប្រាក់ជំនួយ
បន្ទាន់ចំនួន ២២២ លានអឺរ៉ូ សំរាប់​ វិបត្តិជនអន្តោប្រវេសន៍៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ