EU បន្ត​​ពិភាក្សា​រក​ដំណោះស្រាយសម្រាប់​បញ្ហា​ថាមពល

(VOVWORLD) - ភាគីនានានឹងសម្រេចរួចរាល់ការពិភាក្សាដើម្បីឯកភាពគ្នាលើដំណោះស្រាយបន្ទាន់ដែលបានលើកឡើងក្នុងកិច្ចប្រជុំមុន។
EU បន្ត​​ពិភាក្សា​រក​ដំណោះស្រាយសម្រាប់​បញ្ហា​ថាមពល - ảnh 1រោងចក្រថាមពលនៅ Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់ (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១៣ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក លោក Jozef Sikela បានប្រកាសពីការកោះប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សារដ្ឋមន្ត្រីថាមពលនៃប្លុកសហភាពអឺរ៉ុបទាំងមូល (EU) នៅថ្ងៃទី ៣០ ខែកញ្ញា ដើម្បីពិភាក្សាអំពីវិបត្តិថាមពលដែលប្លុកនេះកំពុងប្រឈម។

តាមផែនការ ក្នុងកិច្ចប្រជុំនេះ ភាគីនានានឹងសម្រេចរួចរាល់ការពិភាក្សាដើម្បីឯកភាពគ្នាលើដំណោះស្រាយបន្ទាន់ដែលបានលើកឡើងក្នុងកិច្ចប្រជុំមុន។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញមុនកាលពីថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីថាមពលនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានឯកភាពគ្នាលើដំណោះស្រាយបន្ទាន់ចំនួន ៤ ដើម្បីកាត់បន្ថយតម្លៃថាមពល។ EU កំពុងពិចារណាដាក់តម្លៃពិដានលើឧស្ម័ន ដែលនាំចូលពីរុស្ស៊ី សំដៅបំពេញទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន។ បច្ចុប្បន្ននេះ បណ្តាប្រទេសអឺរ៉ុបកំពុងរង់ចាំសំណើរពីគណៈកម្មការអឺរ៉ុប (EC) ដែលជាស្ថាប័នសម្របសម្រួលរបស់ EU នាប៉ុន្មានថ្ងៃខាងមុខ ដោយសង្ឃឹមថា វាអាច អនុម័តមុនដំណាច់ខែនេះ។

ដោយសារឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន តម្លៃឧស្ម័ននៅអឺរ៉ុបបានហក់ឡើងកម្រិតខ្ពស់ ដែលបណ្ដាលឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ដែលមិនធ្លាប់មានតាំងពីមុនមក ក្នុងនោះមានតម្លៃអគ្គិសនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ