EU បានពន្លឿនបង្កើតសហភាពថ្មីជាមួយបណ្តាប្រទេសអារ៉ាប់

(VOVWORLD) - នាថ្ងៃទី១៨ខែតុលា ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុប (EU) និង សហព័ន្ធអារ៉ាប់ (AL) នឹងរៀបចំកិច្ចប្រជុំកំពូលដំបូងនៅប្រទេសអេហ្ស៊ីប នាចុង ខែកុម្ភៈឆ្នាំ២០១៩ ដោយបានចាត់ទុកជាចំណែកមួយនៃការខិតចំប្រឹងប្រែង កសាងសហភាពថ្មីរវាងអឺរ៉ុបនិង AL ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្សតាមរយៈការធ្វើចំណាកស្រុក។ 
EU បានពន្លឿនបង្កើតសហភាពថ្មីជាមួយបណ្តាប្រទេសអារ៉ាប់ - ảnh 1ជនចំណាកស្រុកនៅលើសមុទ្រ

ផែនការរៀបចំកិច្ចប្រជុំលើកដំបូងខាងលើ នេះ ត្រូវបាន EU ដាក់ចេញនៅប្រទេសអូទ្រីសកាលពីខែមុននោះ ដោយសន្យា បង្កើនជំនួបពិភាក្សាជាមួយអេហ្ស៊ីប និងបណ្តាប្រទេសអាហ្វ្រិកខាងជើងដទៃ ទៀតដើម្បីកាត់បន្ថយស្ថានភាពធ្វើចំណាកស្រុកខុសច្បាប់។ យោងតាមមជ្ឈដ្ឋាន មន្ត្រី EU ឲ្យបានដឹងថាកិច្ចប្រជុំនេះមិនត្រឹមតែពិភាក្សាអំពីបញ្ហាជនធ្វើចំណាក ស្រុកតែប៉ុណ្ណោះ ទេថែមទាំងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេស អាហ្វ្រិកស្របតាមយុទ្ធសាស្ត្រដែលប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Jean Claude Juncker បានដាក់ចេញក្នុងរយៈពេល១ខែកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ