EU ពិចារណាការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី

(VOVWORLD) -  នាថ្ងៃទី ២៤ កក្កដា សារព័ត៌មានអឺរ៉ុបបានឲ្យដឹងថា៖ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានអំពាវនាវ ឲ្យ EC ពិភាក្សាយ៉ាងឆាប់រហ័សស្តីអំពីប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះ បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើរុស្ស៊ីដែលអាចត្រូវបានអនុម័ត។ 
EU ពិចារណាការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី - ảnh 1 EU ពិចារណាការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី

(VOVworld) – នាថ្ងៃទី ២៤ កក្កដា សារព័ត៌មានអឺរ៉ុបបានឲ្យដឹងថា៖ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានអំពាវនាវ ឲ្យ EC ពិភាក្សាយ៉ាងឆាប់រហ័សស្តីអំពីប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះ បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើរុស្ស៊ីដែលអាចត្រូវបានអនុម័ត។ លោក  Jean Claude Juncker  បានសង្កត់ធ្ងន់ថា៖ EU គប្បីត្រៀមខ្លួនជាស្រេចធ្វើសកម្ម ភាពក្នុងប៉ុន្មានថ្ងៃប្រសិនបើអាមេរិកដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ីដែលមិនអើពើដល់ការព្រួយបារម្ភរបស់ EU។ វិធានការដែល EU អាចនាំចេញរួមមានសំណើរឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ធានាថា៖ បទដាក់ទណ្ឌកម្មថ្មីក្នុងករណីត្រូវបានអនុវត្តនឹងមិនធ្វើឲ្យមហន្តរាយទៅលើផលប្រយោជន៍របស់  EU ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ