EU ពន្យារពេល៩០ថ្ងៃ សម្រាប់ការអនុវត្តវិធានការឆ្លើយតបនឹងពន្ធគយរបស់សហរដ្ឋអាមេរិក
(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងកាលពីថ្ងៃទី ១០ មេសាថា សហភាពអឺរ៉ុប (EU) នឹងផ្អាកជាបណ្តោះអាសន្ននូវការតបតវិញនឹងពន្ធគយប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិ បតី Donald Trump បានប្រកាសផ្អាករយៈពេល ៩០ ថ្ងៃនៃការអនុវត្តពន្ធគយបដិការ មកលើទំនិញពីដៃគូពាណិជ្ជកម្មរាប់សិប រួមទាំងសហភាពអឺរ៉ុបផងដែរ។
កំពង់ផែដឹកទំនិញ Los Angeles រដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) (រូបថត៖ THX/TTXVN) |
លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា EU ចង់មានឱកាសចរចាជាមួយអាមេរិកលើបញ្ហាពន្ធគយ។ មុននោះ កាលពីថ្ងៃទី ៩ ខែមេសា EU បានអនុម័តផែនការដាក់ពន្ធលើទំនិញប្រហែល ២១ ពាន់លានអឺរ៉ូ (ស្មើនឹង ២៣,២៥ ពាន់លានដុល្លារ) នៃទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៥ ខែមេសា ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោនក្នុងការដំឡើងពន្ធ ២៥% លើផលិតផលអាលុយ មីញ៉ូម និងដែកថែបពីប្លុកនេះ៕