EU មានគោលបំណងបង្កើនទំនាក់ទំនងជាមួយអាល់ហ្សេរី

EU មានគោលបំណងបង្កើនទំនាក់ទំនងជាមួយអាល់ហ្សេរី - ảnh 1
នាយករដ្ឋមន្រ្តីអាល់ហ្សេរី Abdelmalek Sellal​​ (រូបថត៖AFP/TTXVN)

(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេស
ប្រទេស ម្ចាស់ផ្ទះ Ramtane Lamamra ក្រោយពីជំនួបចរចារនាថ្ងៃទី៩ មេសា នៅ
រដ្ឋធានី Algiers នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង
កិច្ចការ បរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានឲ្យដឹង
ថា EU មានគោលបំណងពង្រឹងទំនាក់ទំនងដៃគូជាមួយអាល់ហ្សេរី។លោកស្រីរូប
នេះសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅអាល់ហ្សេរីលើកទី២នេះមានសារសំខាន់
ចំពោះការបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងដៃគូរវាង EU និងអាល់ហ្សេរី។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Ramtane Lamamra អះអាងថា ដំណើរទស្សនកិច្ច
លើកនេះជួយឲ្យភាគីទាំងពីរមានទស្សនៈដ៏ជ្រាលជ្រៅជាងមុនអំពីស្ថានភាពនៃ
ទំនាក់ទំនងដៃគូ ក៏ដូចជាកិច្ចសហប្រតិបតិ្តការក្នុងបញ្ហាតំបន់និងអន្តរជាតិដើម្បី
សន្តិភាពនិងស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ