EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥


EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥  - ảnh 1
EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥ (Image: VNA)

(VOVworld) – វិបត្តិជនអន្តោប្រវេសន៍និងសំណូរពរស្តីពីកំណែទម្រង់សហភាព
 អឺរ៉ុប (EU) របស់អង់គ្លេសគឺជាបញ្ហាស្នូលដែលត្រូវបានពិភាគ្សានៅសន្និសីទ
កំពូលនៃប្លុកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៨ ធ្នូ នៅរដ្ឋធានី
Brussels បែលហ្ស៊ីក។ មុននេះ ថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗមួយចំនួននៅ
EU បានប្រជុំជាមួយនាយករដ្ឋមន្ត្រីទួរគី លោក  Ahmed Davutoglu ដើម្បីពិភា
ក្សា អំពីការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកស៊ីរីពីបណ្ដាជំរុំនៅទួរគីតាម
កម្មវិធី ស្ម័គ្រចិត្តមួយ។ ផែនការនេះសង្ឃឹមថានឹងបានរាំងស្កាត់រលកជន
អន្តោប្រវេសន៍ ឆ្លងសមុទ្រហូរទៅអឺរ៉ុប ព្រមទាំង កាត់បន្ថយការខ្វែងគំនិត
រវាងប្រទេសជា សមាជិក EU ចំពោះកួតាចាប់បង្ខំអំពីការបែកចែកជន
អន្តោប្រវេសន៍ ផងដែរ។ បន្ទាប់នេះថ្នាក់ដឹកនាំទាំងនេះបានចូលរួមកិច្ច
ប្រជុំជាផ្លូវការសំដៅពិភាក្សាផែនការនៃគណៈកម្មាធិការអឺរ៉ុបស្តីពីកាបង្កើត
កំលាំងប្រតិកម្មបន្ទាន់ដែលមាន សិទ្ធិធ្វើអន្តរាគមន៍ស្តារសន្តិសុខនៅខ្សែ
ព្រំដែនឡើងវិញក្នុងវិបត្តិជនអន្តោប្រវេសន៍ដោយមិនចាំបាច់ការអនុញត្តិ
របស់ប្រទេសសាមីឡើយ។ នៅសន្និសីទលើកនេះដែរបណ្ដាថ្នាក់ដឹកនាំ
EU ក៏បានពិភាក្សាអំពីបញ្ហាពន្យាពេលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីវិបត្តិ
នៅអ៊ុយក្រែនស្ថានភាពសេដ្ឋកិច្ចនៅក្រិកនិងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិ
ភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ