EU សំណូមពរឲ្យអង់គ្លេសបំភ្លឺច្បាស់ទស្សនៈក្នុងបញ្ហាសំខាន់ៗ

(VOVWORLD) - នាថ្ងៃទី២០ កក្កដា ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier បានអំពាវនាវឲ្យអង់គ្លេសបំភ្លឺច្បាស់នូវទស្សនៈ របស់ខ្លួនស្ដីពីបញ្ហាសំខាន់ៗ ដូចជាកញ្ចប់ប្រាក់ដែលអង់គ្លេសត្រូវបង់នៅពេល ចាកចេញពីផ្ទះរួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋ EU នៅអង់គ្លេសក្រោយពី Brexit និងបញ្ហាព្រំដែនជាប់ជាមួយអៀឡង់។
EU សំណូមពរឲ្យអង់គ្លេសបំភ្លឺច្បាស់ទស្សនៈក្នុងបញ្ហាសំខាន់ៗ - ảnh 1រដ្ឋមន្រ្តី Brexit របស់អង់គ្លេសលោក David Davis (ឆ្វេង)និង ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier មុននឹងជុំចរចារទី២កាលពីថ្ងៃទី១៧ កក្កដា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២០ កក្កដា ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier បានអំពាវនាវឲ្យអង់គ្លេសបំភ្លឺច្បាស់នូវទស្សនៈ របស់ខ្លួនស្ដីពីបញ្ហាសំខាន់ៗ ដូចជាកញ្ចប់ប្រាក់ដែលអង់គ្លេសត្រូវបង់នៅពេល ចាកចេញពីផ្ទះរួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋ EU នៅអង់គ្លេសក្រោយពី Brexit និងបញ្ហាព្រំដែនជាប់ជាមួយអៀឡង់។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយក ព័ត៌មានក្រោយពីបញ្ចប់ជុំចរចារទី២នៅទីក្រុងព្រុចស៊ែលនោះ លោក Barnier ឲ្យដឹងថា ជុំចរចារទី៣ នឹងជាពេលវេលាដើម្បីបំភ្លឺច្បាស់នូវបញ្ហាទាំងនេះ។

        រីឯខ្លួនវិញ រដ្ឋមន្រ្តី Brexit របស់អង់គ្លេសលោក David Davis ឲ្យដឹងថាកិច្ច រចារនាពេលកន្លងទៅមានលក្ខណៈជាក់ស្ដែងនិងស្ថាបនា ប៉ុន្តែ មានប្រការជា ច្រើនដែលមិនទាន់បានលើកយកមកពិភាក្សានៅឡើយ។តាមលោកថា ភាគីទាំង ពីរចាំបាច់ត្រូវមានដំណោះស្រាយមួយដ៏ទន់ភ្លន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ