EU អាចចាប់ផ្ដើមកិច្ចចរចារពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗជំនួសឲ្យអាមេរិក

EU អាចចាប់ផ្ដើមកិច្ចចរចារពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗជំនួសឲ្យអាមេរិក - ảnh 1
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖EPA/TTXVN)

(VOVworld) - ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុប
(EU) ជាមួយអាមេរិកមិនអាចត្រូវបានសម្រេចក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតី
អាមេរិកលោក Donald Trump នោះគឺ EU ចាំបាច់ត្រូវផ្លាស់ប្ដូរទិសដៅហើយចាប់ផ្ដើម
កិច្ចចរចារជាមួយប្រទេស មានសក្ដានុភាពផ្សេងៗទៀតយ៉ាងឆាប់រហ័ស។នេះជា
សេចក្ដីប្រកាសរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី៨ កុម្ភៈ
ក្រោយពីជំនួបពិភាគ្សាជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Tabare Vazquez។
តាមលោកស្រី Merkel ថា ប្រសិនបើកិច្ចចរចារពោល ខាងលើមានការបម្រែបម្រួល
ដ៏យឺតយ៉ាវឬមិនមានការរីកចម្រើនណាមួយនោះ EU ចាំបាច់ត្រូវដំណើរការចរចារ
ជាមួយប្រទេសផ្សេងៗទៀតដូចជាជប៉ុន ឥណ្ឌា អូស្ត្រាលីនិងក្រុមប្រទេស Mercosur៕

ប្រតិកម្មទៅវិញ

ផ្សេងៗ