EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក

EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក  - ảnh 1
EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក (Image: VNA)


(VOVworld) – នាថ្ងៃទី ១៥ ធ្នូ រដ្ឋមន្ត្រីការបរទេស Luxembourg លោក Jean
Asselborn បានឲ្យដឹងថា៖ កំលាំងការពារព្រំដែនលើសមុទ្រនិងលើដីគោករួម
 របស់សហភាពអឺរ៉ុប (EU) អាចត្រូវបានដាក់ពង្រាយនៅប្រទេសនានាដែល
មិន មែនជាសមាជិករបស់ EU ដូចជា Serbia និង Macedonia សំដៅទប់ទល់
នឹងវិបត្តិ ជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។ គណៈកម្មាធិការអឺរ៉ុប (EC)
បានឲ្យដឹង ថា៖ ​ផែនការពោលខាងលើចាំបាច់ត្រូវបានអនុម័តក្នុងពេលដែល
ប្រទេស EU ទាំងឡាយយល់ព្រមសិន។ កំលាំងនេះនឹងជួយឧបត្ថម្ភស្ថាប័ន
ឃ្លាំមើលព្រំដែន EU (Frontex) នៅប្រទេសមិនមែនជាសមាជិករបស់ EU
ផងដែរ។ តាមលោក Asselborn ថា៖ តំបន់ធ្វើដំណើរដោយសេរី Shengen
អាចគង់វង្សក្នុងពេលខ្សែព្រំដែនក្រៅប្លុកនេះត្រូវបានការពារល្អ។ ផែនការ
បង្កើតកងកំលាំងការពារខ្សែព្រំដែនលើសមុទ្រនិងលើដីគោករួមរបស់ EU
 ដែល EC ផ្តើមឡើងនឹងមានបុគ្គលិកចំនួន ១​ ពាន់នាក់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ