EU ឯកភាពរឹតបន្តឹងសន្តិសុខព្រំដែនបន្ទាន់ពីការវាយប្រហារភេរវកម្មនៅបារាំង

EU ឯកភាពរឹតបន្តឹងសន្តិសុខព្រំដែនបន្ទាន់ពីការវាយប្រហារភេរវកម្មនៅបារាំង - ảnh 1
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Bernard Cazeneuve (Getty)


        Vovworld-ក្នុងកិច្ចប្រជុំបន្ទាន់នៅក្រុង Brussels បែលហ្ស៊ិកនាថ្ងៃទី២០វិច្ឆិកា បណ្ដារដ្ឋមន្ត្រីមហាផ្ទៃនិងយុត្តិធម៍សហភាពអឺរ៉ុប (EU) បានសន្យាសាមគ្គីជាមួយ​បារាំងបន្ទាប់ពីការវាយប្រហារភេរវកម្មបង្ហូឈាមនៅក្រុងប៉ារីស ទន្ទឹមនឹងនោះ​ឯកភាពវិធានការថ្មីរឹតបន្តឹងសន្តិសុខព្រំដែននិងត្រួតពិនិត្យកាំភ្លើង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបារាំងលោក Bernard Cazeneuve បានឲ្យដឹងថា EU នឹងជំរុញ​សំណើរផ្លាស់ប្តូរសំខាន់ចំពោះការកំណត់ការធ្វើដំណើរសេរីក្នុងប្លុក Schengen តាម​នោះអនុញ្ញាតឲ្យត្រួតពិនិត្យមនុស្សទាំងអស់ធ្វើដំណើរឆ្លងព្រំដែន រាប់ទាំងពលរដ្ឋ​ទ្វីបអឺរ៉ុបផង។ លោក Cazeneuve បានសង្កត់ធ្ងន់ថា នេះជាការផ្លាស់ប្តូរសំខាន់​ទន្ទឹមនឹងនោះឲ្យដឹងថា គណៈកម្មាធិការអឺរ៉ុប (EU) ឯកភាពនាចុងឆ្នាំនេះនាំចេញ​ផែនការកែទម្រង់ការកំណត់ធ្វើដំណើរសេរីក្នុងប្លុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ