Eurozone ដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីវិបត្តិនៅក្រិក


Eurozone ដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីវិបត្តិនៅក្រិក - ảnh 1
Eurozone ដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីវិបត្តិនៅក្រិក (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មិថុនា សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យបណ្ដា ប្រទេសជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដំណើរការកិច្ចប្រជុំជាបន្ទាន់
នាថ្ងៃទី ២២ មិថុនា បន្ទាប់ពីការចរចារស្តីពីបំណុលរបស់ក្រិកមិនទទួលលទ្ធផល
ណាមួយឡើយ។ ទន្ទឹមនឹងនោះ  EU បានព្រមានថា៖ ក្រិកអាចត្រូវបានចាក
ចេញពី Eurozone ប្រសិនបើ ភាគីទាំង ២ មិនបានរកឃើញដំណោះស្រាយណា
មួយ​សំរាប់ភាពទាល់ច្រកនេះនាចុងខែមិថុនាឡើយនោះ។ អនុប្រធានគណៈក
ម្មាធិការអឺរ៉ុប លោក  Valdis បានរិះគន់ថា៖ Athens បានមានប្រតិកម្មមិនម៉ឺងមាត់
ក្នុងការចរចារ។ អ្នកប្រមុខក្រុមរដ្ឋមន្រីក្រសួងហិរញ្ញវត្ថុ Eurozone លោក Jeroen
Dijssenbloem បានថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានថា៖ ជំហានជា បន្តដើម្បីទទួលបានកិច្ចព្រមព្រៀងត្រូវស្តែងចេញពីភាគី Athens។ គំនិតពោល ខាងលើក៏ទទួលបានការគាំទ្រពីមូលនិធិរូបីយវត្ថុអន្តរជាតិ  (IMF) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ