Fed នឹងបន្តដំឡើងអត្រាការប្រាក់ជាគោល សំដៅគ្រប់គ្រងអតិផរណា

(VOVWORLD) - Fed នឹងបន្តដំឡើងអត្រាការប្រាក់ជាគោល ហើយរក្សាវាក្នុងកម្រិតសមស្រប រហូតដល់ពេលណាដែលអតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ២% តាមគោលដៅរបស់ Fed ។
Fed នឹងបន្តដំឡើងអត្រាការប្រាក់ជាគោល សំដៅគ្រប់គ្រងអតិផរណា - ảnh 1ប្រធាន Fed - លោក Jerome Powell ។ រូបថត៖ រ៉យទ័រ

អញ្ជើញថ្លែងនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវ Brookings នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Jerome Powell បាននិយាយថា ទោះបីជាល្បឿនកំណើនតម្លៃទំនិញបានថយចុះក្នុងរយៈពេលកន្លងទៅក៏ដោយ ប៉ុន្តែនាបច្ចុប្បន្ននៅតែមានកំណាត់ផ្លូវវែងឆ្ងាយ ដើម្បីស្ដារស្ថិរភាពតម្លៃឡើងវិញ។ ដូច្នេះ Fed នឹងបន្តដំឡើងអត្រាការប្រាក់ជាគោល ហើយរក្សាវាក្នុងកម្រិតសមស្រប រហូតដល់ពេលណាដែលអតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ២% តាមគោលដៅរបស់ Fed ។ លោក Powell ក៏បានឲ្យដឹងថា Fed អាចនឹងកាត់បន្ថយការដំឡើងអត្រាការប្រាក់នាដើមខែធ្នូ ក្រោយពីការដំឡើងមុនៗ បានជុញខឿនសេដ្ឋកិច្ចអាមេរិកដល់មាត់ជ្រោះឱនភាព។

សេដ្ឋកិច្ចវិទូមួយចំនួនបានចាត់ទុកថា ការដំឡើងអត្រាការប្រាក់របស់ Fed មិន ជួយដោះស្រាយកត្តាដែលបណ្ដាលឱ្យតម្លៃទំនិញឡើងថ្លៃឡើយ ដួចជាវិបត្តិថាមពល និងស្បៀងអាហារដែលបណ្តាលមកពីវិបត្តិអ៊ុយក្រែន និងប្រជាជនអាមេរិករាប់លាននាក់ដែលបានបាត់បង់ការងារធ្វើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ