FED វាយតម្លៃថា កំណើនសកលនៅតែមានភាពវិជ្ជមាន

(VOVWORLD) -ថ្លែងមតិទៅកាន់សមាគមប្រជាជាតិស្ដីពីសេដ្ឋកិច្ចសហគ្រាសអាមេរិកនោះ លោក Jerome Powell បានវាយតម្លៃថាសេដ្ឋកិច្ចសកលនៅតែទទួលបានកំណើនដ៏ល្អប្រសើរ។
FED វាយតម្លៃថា កំណើនសកលនៅតែមានភាពវិជ្ជមាន - ảnh 1 ប្រធានធនាគារផ្តុកបំរុងសហរដ្ឋអាមេរិក (FED) លោក Jerome Powell

នាថ្ងៃទី ២ ខែតុលា ប្រធានធនាគារផ្តុកបំរុងសហរដ្ឋអាមេរិក (FED) លោក Jerome Powell បានវាយតម្លៃថាកំណើនសកលនៅតែមានភាពវិជ្ជមាន ដោយសារស្ថានភាពអស្ថិរភាពបានកើតមានឡើងនៅទីផ្សារទើបលេចចេញតែប៉ុណ្ណោះ។

ថ្លែងមតិទៅកាន់សមាគមប្រជាជាតិស្ដីពីសេដ្ឋកិច្ចសហគ្រាសអាមេរិកនោះ លោក Jerome Powell បានវាយតម្លៃថាសេដ្ឋកិច្ចសកលនៅតែទទួលបានកំណើនដ៏ល្អប្រសើរ។ តាមលោកថា ទោះបីជាសេដក្ឋកិច្ចអាមេរិកមានសុទិដ្ឋិនិយមជាច្រើនក៏ដោយ ប៉ុន្តែត្រូវយកចិត្តទុកដាក់ដល់ការវិវឌ្ឍ នៅឯបរទេស និងនៅលើទីផ្សារទើប ចេញថ្មី។ នេះគឺជាហានិភ័យមួយ ដែលអ្នកតាក់តែងច្បាប់កំពុងប្រឈមមុខ។ នាពេលបច្ចុប្បន្នកំណើនរបស់ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍កំពុងធ្លាក់ចុះបន្តិចខណៈពេលដែលទីផ្សារទើបលេចចេញថ្មីត្រូវឆ្លងកាត់វិបត្តិ ហើយទទួលរងសម្ពាធមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ