Festival don ca tai tu លើកទី ១ បានបញ្ចប់ប្រកបបដោយជោគជ័យ

Festival don ca tai tu លើកទី ១ បានបញ្ចប់ប្រកបបដោយជោគជ័យ - ảnh 1
Festival don ca tai tu លើកទី ១ បានបញ្ចប់ប្រកបបដោយជោគជ័យនៅខេត្ត Bac Lieu
(Image: Vietnam+)

(VOVworld) – បន្ទាប់ពី ៦​ ថ្ងៃធ្វើសកម្មភាព នាយប់ថ្ងៃទី ២៩ មេសា Festival don
ca tai tu លើកទី ១ បានបញ្ចប់ប្រកបបដោយជោគជ័យនៅខេត្ត Bac Lieu (ភាគ
ខាងត្បូងវៀត​ណាម)។ ថ្លែងមតិក្នុងពីធីបញ្ចប់ Festival ប្រធានគណៈចាត់តាំង
Festival don ca tai tu លើកទី ១ Bac Lieu​ ឆ្នាំ ២០១៤ លោកស្រី​ Le Thi Ai Nam
បានឲ្យដឹងថា៖

“Festival លើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ ជោគជ័យធំបំផុតដែល
ទទួល បានក្នុង Festival លើកនេះគឺការអភិរក្សនិងពង្រីកតំលៃវប្បធម៌របស់
សិល្បៈ don ca tai tu ដែលត្រូវបានបង្ហាញក្នុងសកម្មភាពរបស់ Festival ទាំង
អស់។ ភ្ញៀវទេសចរណ៍ បានវាយតំលៃខ្ពស់ចំពោះតំលៃខាងស្មារតីដែល
Festival don ca tai tu ដែលបាននាំមក។”

Festival don ca tai tu លើកទី ២ របស់វៀតណាមឆ្នាំ ២០១៧ នឹងត្រូវបានរៀបចំ
ឡើង នៅខេត្ត Binh Duong  (ភាគខាងត្បូងវៀតណាម)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ