FIFA ជ្រើសរើសវៀតណាមអនុវត្តគម្រោងការសាកពិសោធន៍អភិវឌ្ឍកីឡាបាល់ទាត់ សំរាប់ស្រ្តី

(VOVWORLD) -នាថ្ងៃទី ២៨ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានជួបពិភាក្សាការងារ ជាមួយលោកស្រី Belinda Wilson អ្នកជំនាញខាងកីឡាបាល់ទាត់សំរាប់ស្ត្រីនៃ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) អំពីគម្រោងការសាកពិសោធន៍អភិវឌ្ឍ បាល់ទាត់ សំរាប់ស្ត្រីនៅវៀតណាម។

FIFA ជ្រើសរើសវៀតណាមអនុវត្តគម្រោងការសាកពិសោធន៍អភិវឌ្ឍកីឡាបាល់ទាត់ សំរាប់ស្រ្តី - ảnh 1 FIFA ជ្រើសរើសវៀតណាមអនុវត្តគម្រោងការសាកពិសោធន៍អភិវឌ្ឍកីឡាបាល់ទាត់ សំរាប់ស្រ្តី

គម្រោងនេះត្រូវបាន FIFA ធ្វើការសាកពិសោធន៍នៅប្រទេសចំនួន១២លើពិភពលោក  ក្នុងនោះមានប្រទេសវៀតណាម។ លោកស្រី Belinda Wilson បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងការដ៏សំខាន់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍកីឡាបាល់ទាត់សំរាប់ស្ត្រីនៃសហព័ន្ធបាលទាត់ ពិភពលោក និងបណ្តាសហព័ន្ធដែលជាសមាជិកនិយាដោយឡែក។ លោកស្រីក៏វាយតំលៃខ្ពស់ចំពោះសក្តានុភាពនៃការរីកចម្រើន របស់ វិស័យ កីឡាបាល់ ទាត់ស្តី្រវៀតណាម ពិសេសជា ក្រុមបាល់ទាត់ជម្រើសជាតិវ័យក្មេង បានទទួល ជោគជ័យមួយចំនួនក្នុងការប្រកួតថ្នាក់ទ្វីបជាដើម។

លោកស្រី  Belinda Wilson សង្ឃឹមថាក្រុមកីឡាបាល់ទាត់ស្ត្រីជម្រើសវៀតណាម នឹងឆ្លងកាត់ការលំបាកសាកល្បងនៅវគ្គផ្តាច់ព្រ័ត្រ ASIAN CUP សំរាប់ស្ត្រី ២០១៨ ដើម្បីមានវត្តមានក្នុងការប្រកួត World Cup 2019  

ប្រតិកម្មទៅវិញ

ផ្សេងៗ