FIFA ដាក់បញ្ចូលវៀតណាមក្នុងបញ្ជីក្រុមកីឡាបាល់ទាត់គួរឱ្យភ្ញាក់ផ្អើលបំផុតទាំង ១២ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩

(VOVWORLD) - ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមទើបតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ជ្រើសរើសដាក់បញ្ចូលក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិគួរឲ្យភ្ញាក់ផ្អើលបំផុតទាំង ១២ នៅលើពិភពលោកនាឆ្នាំ ២០១៩ ។
FIFA ដាក់បញ្ចូលវៀតណាមក្នុងបញ្ជីក្រុមកីឡាបាល់ទាត់គួរឱ្យភ្ញាក់ផ្អើលបំផុតទាំង ១២ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩ - ảnh 1 FIFA ដាក់បញ្ចូលវៀតណាមក្នុងបញ្ជីក្រុមកីឡាបាល់ទាត់គួរឱ្យភ្ញាក់ផ្អើលបំផុតទាំង ១២ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩ (រូបថត៖ TTXVN)

នាឆ្នាំ ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិបុរសវៀតណាមបានឈានដល់វគ្គប្រកួត ១/៨ នៃការដណ្តើមជើងឯកកីឡាបាល់ទាត់អាស៊ី។ នេះញឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កីឡាបាល់ទាត់បុរសវៀតណាមបានឈ្នះទាំង ៣ ជុំប្រកួតក្នុងវគ្គប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។ សមិទ្ធិផលនេះបានជួយឱ្យវៀតណាមឈរនៅលើលំដាប់ថ្នាក់លេខ១ ក្នុងពូល G ជាបណ្តោះអាសន្ន ហើយក៏មានឱកាសដ៏ល្អដើម្បីឈានដល់ដំណាក់កាលទី ៣ នៃវគ្គប្រកួតជម្រុះប្រចាំតំបន់អាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ