FIFA បានប្រកាសយុទ្ធសាស្ត្រជាសកលស្តីពីការអភិវឌ្ឍបាល់ទាត់ផ្នែកស្ត្រី

(VOVWORLD) -  សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នាថ្ងៃទី១០ខែតុលា បានប្រកាស ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍បាល់ទាត់ផ្នែកស្ត្រីនៅលើសកលលោក។ 
FIFA បានប្រកាសយុទ្ធសាស្ត្រជាសកលស្តីពីការអភិវឌ្ឍបាល់ទាត់ផ្នែកស្ត្រី - ảnh 1  អ្នកទទួលបន្ទុកផ្នែកបាល់ទាត់ ស្ត្រីរបស់ FIFA លោកស្រី Sarai Bareman

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ខាងលើនេះ FIFA បានដាក់គោលដៅអំពីចំនួន កីឡាការិនី បាល់ទាត់នៅលើពិភពលោក នឹងឡើងទៅដល់ ៦០លាននាក់នាឆ្នាំ ២០២៦ ដែលគុណទ្វេដងបើប្រៀបនឹងតួលេខនាបច្ចុប្បន្ន  ខណៈពេលដែលរាល់ ការប្រកួតថ្នាក់ជាតិក៏ដូចជាថ្នាក់ក្លឹបបាល់ទាត់ផ្នែកស្ត្រី នឹងត្រូវបានហ្វឹកហាត់ តាមទិសជំនាញការក្នុងវិសាលភាពជាសកល។ អ្នកទទួលបន្ទុកផ្នែកបាល់ទាត់ ស្ត្រីរបស់ FIFA លោកស្រី Sarai Bareman បានសង្កត់ធ្ងន់ថា គោលដៅឆ្ពោះទៅ មុខគឺរួមមានការរកឃើញ បំប៉ននិងអភិវឌ្ឍន៍ការបង្វឹកបង្ហាត់ទៅដល់គ្រូបង្វឹក អាជ្ញា កណ្តាលគណៈគ្រប់គ្រងនិងអ្នកអនុវត្តកិច្ចការផ្សេងៗទៀតខាងបាល់ ទាត់ផ្នែក ស្ត្រីសំដៅបង្កើតប្រព័ន្ធមួយយ៉ាងខ្លាំងក្លា ដោយឆ្ពោះទៅសម្រេចឲ្យបាន នូវសមិទ្ធិផលដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ