Forbes ចាត់ទុកទូរស័ព្ទ Vsmart របស់វៀតណាមថាជា” បាតុភូត” នៅលើ​ទីផ្សារ

(VOVWORLD) - ទូរស័ព្ទរបស់ Vsmart មានសេរី និងមុខងារសម្បូរបែប មានតម្លៃសមរម្យ ហើយមានវិធីអភិក្រមជាមួយអតិថិជនយ៉ាងល្អប្រសើរ។ កត្តាទាំងនេះ របស់ Vsmart បានធ្វើឲ្យពាណិជ្ជសញ្ញាទូរស័ព្ទបរទេសនៅវៀតណាមអាចប្រកួតប្រជែងជាមួយម៉ាកយីហោទូរស័ព្ទល្បីឈ្មោះដទៃទៀត។

ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកទើបបានចាត់ទុកថា Vsmart របស់វៀតណាម ដែលផលិតដោយសម្ព័ន្ធក្រុមហ៊ុន Vingroup ជា “បាតុភូត” នៅក្នុងទីផ្សារទូរគមនាគមន៍ក្នុងស្រុក វ៉ាដាច់ឆ្ងាយ គូប្រជែងរបស់ខ្លួនក្នុងបរិបទដែលទំនិញនាំចេញនៅប្រទេសជាច្រើនជួបប្រទះនឹងការលំបាក។

អត្ថបទកាសែតនេះបានសរសេរថា៖ ទូរស័ព្ទរបស់ Vsmart មានសេរី និងមុខងារសម្បូរបែប មានតម្លៃសមរម្យ ហើយមានវិធីអភិក្រមជាមួយអតិថិជនយ៉ាងល្អប្រសើរ។ កត្តាទាំងនេះ របស់ Vsmart បានធ្វើឲ្យពាណិជ្ជសញ្ញាទូរស័ព្ទបរទេសនៅវៀតណាមអាចប្រកួតប្រជែងជាមួយម៉ាកយី ហោទូរស័ព្ទល្បីឈ្មោះដទៃទៀត។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនវិភាគ ទិន្នន័យ Analyst បានឲ្យដឹងថា Vsmart បានបង្កើនចំណែកទីផ្សារ ខណៈដែលស្រូបយក ៦ ភាគរយនៃទីផ្សាររួមក្នុងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ