FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម

FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម - ảnh 1
FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម

(VOV)_​នាថ្ងៃទី៥តុលា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម ​និងបណ្ដាប្រទេសនៃសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប(EAEU) ចូលជាធរមាន បើកចេញ​ឱកាសអភិវឌ្ឍន៍ធំធេង សំរាប់អង្គភាពអាជីវកម្មវៀតណាម។ ​ តាមការព្យាករណ៍ ​របស់គណៈ​កម្មា​ធិកា​​រសេដ្ឋកិច្ច​​អាស៊ី-អឺរ៉ុបថា៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរី រវាង EAEU និង​វៀតណាម​ អាចបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី៤ពាន់លានដុល្លារអាមេរិក នា​បច្ចុប្បន្ន​ ឡើងដល់៨ដល់១០ពាន់លានដុល្លារអាមេរិក ក្នុងអនាគត។ លោក​ Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប (ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) ​បានអះអាងថា៖

          “ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះជាសញ្ញាមួយគួរអោយសប្បាយរីករាយ ចំពោះ​សហគមន៍អង្គភាពអាជីវកម្ម និងមានចរិតលក្ខណះយុទ្ធសាស្ត្រ សំរាប់ភាគីទាំងឡាយ។ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងជំរុញខ្លាំង ទំនាក់ទំនងសេដ្ឋកិច្ច បើកទូលាយទ្រងទ្រាយផលិតកម្ម អាជីវកម្ម វិនិយោគ រវាងវៀតណាម និងប្រទេសនានាក្នុងសម្ព័ន្ធសេដ្ឋកិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ