GDPវៀតណាមក្នុងឆ្នាំ២០១៥កើន៦,៦៨%ជាតួលេខខ្ពស់បំផុតនារយៈពេល៥ឆ្នាំ

(VOVworld)-នៅក្នុងសន្និសីទការសែតប្រកាសទិន្នន័យស្ថិតិសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥នាព្រឹកថ្ងៃទី២៦ធ្នូ អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ផលិតផលក្នុងស្រុក
សរុប (GDP) ក្នុងឆ្នាំ២០១៥គឺកើន៦,៦៨% ប្រៀបនឹងឆ្នាំមុននេះ ហើយហួសពីគោល ដៅដែលបានដាក់ចេញគឺ៦,២% និងជាតួរលេខខ្ពស់បំផុតនារយៈពេល៥ឆ្នាំកន្លង
មក។ កំណើនសេដ្ឋកិច្ចឆ្នាំនេះត្រូវមានការរួមចំណែកយ៉ាងសកម្មរបស់មណ្ឌល
ឧស្សា ហកម្មនិងសំណង់ដោយទទួលបានកម្រិតកំណើនគឺ៩,៦៤%។ ថ្លែងមតិនៅ សន្និសីទកាសែតនេះ លោក Nguyen Bich Lam អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្ថិតិ
បានចាត់ទុកថា កំណើន GDP នៃដំណាក់កាល ២០១១-២០១៥ មានការ​បោះជំ
ហានយ៉ាងសកម្ម ដោយសារខឿនសេដ្ឋកិច្ចទទួលបានសមិទ្ធិជាច្រើនក្នុង ការស្ថិរ
ភាពម៉ាក្រូសេដ្ឋកិច្ច បញ្ជាណែនាំគោលនយោបាយរូបីយវត្ថុរវាសរវៃ ហើយ ដោះ
ស្រាយបំណុលខូជាជំហានៗ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ