Hamas និង Fatah ទទួលបានកិច្ចព្រមព្រៀងចាប់ផ្តើមសកម្មភាពនៃរដ្ឋាភិបាលសាមគ្គីភាពនៅតំបន់ Gaza ឡើងវិញ


Hamas និង Fatah ទទួលបានកិច្ចព្រមព្រៀងចាប់ផ្តើមសកម្មភាពនៃរដ្ឋាភិបាលសាមគ្គីភាពនៅតំបន់ Gaza ឡើងវិញ  - ảnh 1
Hamas និង Fatah ទទួលបានកិច្ចព្រមព្រៀងចាប់ផ្តើមសកម្មភាពនៃរដ្ឋាភិបាលសាមគ្គីភាពនៅតំបន់ Gaza ឡើងវិញ (Image: VNA)

(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃជួបចរចារនៅរដ្ឋធានីគែររបស់អាហ្ស៊ីប អ្នកចរចារគ្រប់រូបនៃចលនាប្រដាប់អាវុធ Hamas និង Fatah បានប្រកាសទទួលបាន កិច្ចព្រមព្រៀងលើគ្រប់វិស័យស្តីអំពីការចាប់ផ្តើមសកម្មភាពនៃរដ្ឋាភិបាលសាមគ្គី
ភាពនៅតំបន់ Gaza ឡើងវិញនាថ្ងៃទី ២៥ កញ្ញា។ ក្រៅពីនោះ មន្ត្រីជាន់ខ្ពស់របស់  
Hamas លោក Mousa Abu Marzouk និងប្រធានក្រុមចរចាររបស់ Fatah លោក
Azam al-Ahmad បានទទួលស្គាល់ព័ត៌មានពោលខាងលើ។ ជំនួបចរចាររវាងភាគី
ទាំង ២ នៅ ប៉ាឡេស្ទីនបានប្រព្រឹត្តទៅបន្ទាប់ពីក្រុមចរចាររបស់អ៊ីស្រាអែលនិង
ប៉ាឡេស្ទីនបានឯកភាពដំណើរការចរចារអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែង
សំដៅបញ្ចប់ជំលោះនៅ តំបន់ Gaza នាខែតុលាខាងមុខ។ ដើម្បីទទួលរៀបចំការ
ចរចារសំខាន់នេះ ទាំង Hamas និង Fatah ត្រូវដោះស្រាយការខ្វែងគំនិតរវាងភាគី
ទាំង ២ និងឯកភាពអំពី យុទ្ធសាស្ត្រមួយក្នុងដំណើរការចរចារជាមួយអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ