Hoi An ត្រូវបានជ្រើស រើសជាកន្លែងមកពេញនិយមបំផុតលើពិភពលោក។

Hoi An ត្រូវបានជ្រើស រើសជាកន្លែងមកពេញនិយមបំផុតលើពិភពលោក។ - ảnh 1
Hoi An ត្រូវបានជ្រើសរើសជាកន្លែងមកពេញនិយមបំផុតលើពិភពលោក។


        VOV-Wanderlust ជាទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះរបស់អង់គ្លេស៍នា
ថ្ងៃទី​៣១មករា​បានប្រកាសថា ទីក្រុង Hoi An របស់វៀតណាមត្រូវបានមិត្តអ្នក
អាន​ទស្សនាវដ្តីជ្រើសរើសជាទីក្រុងពេញនិយមជួរមុខលើពិភពលោក។ តាម​
ទស្សនាវដ្តី​នេះថា មិត្តអ្នកអានរបស់គេជាបណ្ដាភ្ញៀវទេសចរណ៍សកម្មបំផុត
នៅ​ប្រទេសអង់គ្លេស៍និងជនជិត៣ពាន់នាក់ក្នុងចំណោមនោះបានជ្រើសរើស
បណ្ដា​រង្វាន់ទេសចរណ៍ឆ្នាំនេះក្នុងនោះមានរង្វាន់ទីក្រុងនិយមចូលចិត្តបំផុត។
Hoi An ត្រូវបានភ្ញៀវទេសចរណ៍បោះឆ្នោតវាយតំលៃកំរិតពេញចិត្តប្រមាណ
៩៧,១៨%។ នៅពិធីប្រគល់រង្វាន់ដែលបានរៀបចំឡើងនៅទីក្រុង ឡុងលោក
ស្រី Lyn Hughes អគ្គនិព័ន្ធនាយកទស្សនាវតីបានប្រគល់លិខិតទទួលស្គាល់
ទីក្រុង Hoi An ក្នុងការជ្រើសរើសបណ្ដាទីក្រុងបេញនិយមបំផុតជូនទីប្រឹក្សា
ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស៍លោកស្រី Le Thi Thu Hang៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ