IAEA ប្តេជ្ញាបង្កើនសន្តិសុខនុយក្លេអ៊ែរ

(VOVWORLD) - ចាប់ពីថ្ងៃទី ១០ដល់ ថ្ងៃទី ១៤ ខែកុម្ភៈ នៅរដ្ឋធានី Vienna (ប្រទេសអូទ្រីស) រដ្ឋមន្រ្តីនៃបណ្តងាប្រទេសសមាជិកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មកពីប្រទេសជាង ១៣០  បានចូលរួមសន្និសីទស្តីពីសន្តិសុខនុយក្លេអ៊ែរ។
 IAEA ប្តេជ្ញាបង្កើនសន្តិសុខនុយក្លេអ៊ែរ - ảnh 1 លោក Rafael Mariano Grossi បានថ្លែងនៅក្នុងកិច្ចប្រជុំ IAEA នៅទីក្រុង Vienna ប្រទេសអូទ្រីស (រូបថត៖ TTXVN)

នៅទីនេះ តំណាងទាំងឡាយ បានចូលរួមពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ដូចជាការធ្វើយ៉ាងដូចម្តេចដើម្បីធានាបាននូវវត្ថុធាតុដើមនុយក្លេអ៊ែរ ចៀសវាងពីការលួចឬការបំផ្លិចបំផ្លាញក្នុងដំណើរការដឹកជញ្ជូន និងការប្រើប្រាស់វិធីធ្វើកោសល្យវិច័យនុយក្លេអ៊ែរ ដើម្បីជួយស៊ើបអង្កេតបទល្មើស និងការទប់ទល់ជាបន្ទាន់ក្នុងកាលៈទេសៈទាក់ទិននឹងសន្តិសុខនុយក្លេអ៊ែរ កើតមានឡើងផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីទាំងឡាយក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់លើការបង្កើនសន្តិសុខ នុយក្លេអ៊ែរសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្មនុយក្លេអ៊ែរនិងអំពើបំផ្លិចបំផ្លាញផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ