IMF៖ យថាទស្សន៍កំណើនសេដ្ឋកិច្ចសកលកាន់តែអាប់អួរ

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា យថាទស្សន៍សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាប់អួរជាងការព្យាករណ៍កាលពីខែមុន នៅពេលដែលលទ្ធផលស្ទង់មតិស្តីពីសន្ទស្សន៍គ្រប់គ្រងការទិញ (MPI) បានបង្ហាញសញ្ញាអាក្រក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
 IMF៖ យថាទស្សន៍កំណើនសេដ្ឋកិច្ចសកលកាន់តែអាប់អួរ - ảnh 1ផ្សារទំនើបមួយនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។ (រូបថត៖ Reuters)

ក្នុងអត្ថបទត្រៀមរៀបចំសម្រាប់សន្និសីទកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខគេលើពិភពលោក (G20) នៅប្រទេសឥណ្ឌូនេស៊ី IMF បានឲ្យដឹងថា នាពេលថ្មីៗនេះកាន់តែមានសញ្ញាជាច្រើនដែលសរឲ្យឃើញថា យថាទស្សន៍សេដ្ឋកិច្ចនឹងកាន់តែអាប់អួរ ជាពិសេសនៅអឺរ៉ុប។ សកម្មភាពផលិតកម្ម និងសេវាកម្មកំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះនៅក្នុងខឿនសេដ្ឋកិច្ច G20 ភាគច្រើន ពីព្រោះអតិផរណានៅតែខ្ពស់។

IMF បានសង្កត់ធ្ងន់ថា បញ្ហាសាកល្បងដែលខឿនសេដ្ឋកិច្ចសកលត្រូវប្រឈមមុខគឺធំធេងណាស់ ហើយសន្ទស្សន៍សេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ បានសរឲ្យឃើញថា បញ្ហាសាកល្បងធំជាងនេះកំពុងស្ថិតនៅខាងមុខ។ ទន្ទឹមនឹងនោះ បរិយាកាសគោលនយោបាយរូបិយវត្ថុនាបច្ចុប្បន្ន ក៏កំពុង"អស្ថិរភាពមិនធម្មតា"ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ