Interpol នឹងមានប្រធានថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែតុលា ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលមានទី ស្នាក់ការនៅទីក្រុង Lion (ប្រទេសបារាំង) បានជូនដំណឹងថានឹងតែងតាំងប្រធាន ថ្មីនៅសន្និសីទរបស់អង្គការនេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែវិច្ឆិកានៅទីក្រុង Dubai។ នាពេលខាងមុខអនុប្រធានជាន់ខ្ពស់លោក Kim Jong Yang ដែលជាជនជាតិកូរ៉េ នឹងកាន់ដំណែងជាប្រធានស្តីទីនៃអង្គការ Interpol ។
Interpol នឹងមានប្រធានថ្មី - ảnh 1 លោក Meng Hongwei

      សេចក្តីដូនដំណឹងរបស់អង្គការ Interpol បាននាំចេញបន្ទាប់ពី គណៈលេខាធិ ការដ្ឋាននៃស្ថាប័ននេះ ទទួលបានលិខិតលាលែងរបស់ប្រធានអង្គការ Interpol  លោក Meng Hongwei។ នាបច្ចុប្បន្នលោក ក៏ជាអនុរដ្ឋមន្រ្តីក្រសួងនគរបាលចិន ផងដែរ។ គួរបញ្ជាក់ថានាព្រឹកថ្ងៃដដែលនោះមានសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់គណៈកម្មាធិការឃ្លាំមើលជាតិរបស់ចិនបានឲ្យដឹងថា លោក Meng Hongwei ត្រូវបានស្ថាប័ននេះស៊ើបអង្កេតដោយសង្ស័យពីបទធ្វើសកម្មភាពខុសច្បាប់។ នាបច្ចុប្បន្នប៉ូលីសបារាំងក៏កំពុងស៊ើបអង្កេតលោក Meng Hongwei ដែលជាមន្ត្រី បាត់ខ្លួនបន្ទាប់ពីវិលត្រឡប់មកប្រទេសចិនវិញចាប់ពីថ្ងៃទី ២៥ ខែកញ្ញារហូត ដល់បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ