IPU ១៣២៖ ធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពនានាក្នុងសម័យបច្ចេកវិទ្យាឌីជីថល

IPU ១៣២៖ ធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពនានាក្នុងសម័យបច្ចេកវិទ្យាឌីជីថល - ảnh 1
ប្រទេសនិមួយៗត្រូវធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពសារព័ត៏មានក្នុង សម័យបច្ចេកវិទ្យាឌីជីថល

(VOVworld) - នាថ្ងៃទី១ មេសា នៅក្នុងក្របខ័ណ្ឌមហាសន្និបាត IPU ១៣២ ដែល
កំពុង ប្រព្រឹត្តទៅនៅវៀតណាម គណៈកម្មាធិការអចិន្ត្រៃទទួលបន្ទុកប្រជាធិប
តេយ្យនិងសិទ្ធិ មនុស្ស បានដំណើរការពិភាគ្សាអំពីសេចក្ដីសំរេចចិត្ត “ប្រជាធិប
តេយ្យក្នុងសម័យ បច្ចេកវិទ្យាឌីជីថលនិងការគំរាមកំហែងទៅលើសិទ្ធិឯកជននិង
សិទ្ធិសេរីឯកជនជា សារវ័ន្តផ្សេងៗ”។សេចក្ដីសំរេចចិត្តនេះ គ្រោងនឹងពិនិត្យនិង
អនុម័តនៅមហាសន្និបាត IPU ១៣៣ នាខែតុលាឆ្នាំ២០១៥។ក្នុងកិច្ចប្រជុំពិភាគ្សា
នេះ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការច្បាប់លោក
Le Minh Thong បានសង្កត់ធ្ងន់ ថាប្រទេសនិមួយៗត្រូវធ្វើសុក្រិតមូលដ្ឋានគតិយុត្ត
សំរាប់សកម្មភាពសារព័ត៏មានក្នុង សម័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញបណ្ដា
តំលៃដ៏ត្រឹមត្រូវនៃខឿនប្រជាធិបតេយ្យ ឲ្យបានសមស្របទៅនឹងចរិតលក្ខណៈ
នៃប្រទេសនិមួយៗ ប្រជាជាតិនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ