IS និង តាលីបង់សុទ្ធតែទទួលស្គាល់ជាជនដៃដល់នៃករណីភេរវកម្មនៅប៉ាគីស្ថាន

IS និង តាលីបង់សុទ្ធតែទទួលស្គាល់ជាជនដៃដល់នៃករណីភេរវកម្មនៅប៉ាគីស្ថាន - ảnh 1
ប្រជពលរដ្ឋប៉ាគីស្ថានឈឺចាប់ចំពោះការបាត់បង់ជីវិតរបស់សាច់ញ្ញាតិក្នុងការវាយប្រហារដោយគ្រាប់បែក (រូបថត៖AFP/TTXVN)

(VOVworld) - ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់ជា
ជនដៃដល់ឈរពីក្រោយការវាយប្រហារដោយគ្រាប់បែកអត្តឃាតនាថ្ងៃទី៨ សីហា
នៅមន្ទីរពេទ្យមួយនៅទីក្រុង Quetta មជ្ឈមណ្ឌលខេត្ត Balochistan ប្រទេសប៉ាគីស្ថាន
ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់៧០នាក់ស្លាប់និង១១២នាក់ ទៀតរងរបួស។
មុននោះ នាថ្ងៃដដែល សាខាអង្គការតាលីបង់នៅប៉ាគីស្ថាន Jamaat-ur-Ahrar ក៏បាន
ទទួលស្គាល់ជាជនដៃដល់ឈរពីក្រោយការវាយប្រហារ ពោលខាងលើផងងដែរ។
អគ្គលេខាធិការអ.ស.បនិងសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយ
ថ្កោលទោសករណីភេរវកម្មពោលខាងលើនៅប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ