IS នៅតែជាការគំរាមកំហែងនៅប្រទេសស៊ីរី

(VOVWORLD) - ក្នុងរយៈពេល ៣ ខែបន្ទាប់ពីអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ត្រូវបានរុញច្រានត្រឡប់មកវិញពីកន្លែងសំខាន់នៅប្រទេសស៊ីរី នោះក្រុមអ្នកជំនាញបានព្រមានថាពួកខ្មាន់កម្លាំងឥស្លាមនេះនៅតែបន្តវាយប្រហារសំដៅលើកន្លែងជាច្រើននៅប្រទេសស៊ីរី ដើម្បីបញ្ជាក់ពីវត្តមានរបស់ពួកគេនៅទីនេះផងដែរ។
IS នៅតែជាការគំរាមកំហែងនៅប្រទេសស៊ីរី - ảnh 1 អ្នកជំនាញស៊ីរីលោក Nicholas Heras

អ្នកជំនាញស៊ីរីលោក Nicholas Heras បានវិភាគថាក្នុងរយៈពេល ៣ ខែកន្លងមកនេះ IS បានធ្វើការវាយប្រហារជាប្រចាំទៅលើតំបន់ដែលកាន់កាប់ដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ក្រោមគ្រប់រូបភាពផ្សេងៗគ្នា។ លោក Heras ក៏បានឲ្យដឹងថាគោលដៅនៃការធ្វើសកម្មភាពរបស់ IS នៅតំបន់នេះគឺ ផ្តោតលើការគំរាមកំហែងនិងបំភ័យកងកម្លាំងរបស់ SDF ផងដែរ។ អ្នកជំនាញ Hassan បានវាយតម្លៃថារាល់ទង្វើរទាំងនេះគឺដើម្បីបញ្ចុះបញ្ចូលប្រជាជនជឿជាក់ថា IS នឹងមិនដែលរលាយបាត់បង់នោះទេ ព្រមទាំងធ្វើឱ្យមុខសញ្ញាណាមួយដែលពួកគេជ្រើសរើសគឺត្រូវមានជំនឿទុកចិត្តទៅលើអនាគតនិងគង់វង្សជាយូរអង្វែងដោយគ្មានព្រំដែនរបស់អង្គការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ