IS ប្រកាសសម្លាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន

IS ប្រកាសសម្លាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន - ảnh 1
IS ប្រកាសសម្លាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន (seninkosen)


        Vovworld-លើទស្សនាវដ្តី Dabiq ចុះផ្សាយជាភាសាអង់គ្លេសច្បាប់ចេញ​ផ្សាយ​​នាថ្ងៃទី១៨វិច្ឆិកា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសសម្លាប់​ចំណាប់ខ្មាំងសញ្ជាតិចិនម្នាក់និងសញ្ជាតិន័រវែកម្នាក់ ទន្ទឹមនឹងនោះចុះផ្សាយ​រូបថត​ដែល​បានចាត់ទុកជាសាកសពនៃជនរងគ្រោះដោយមានឃ្លាដែលបាន​សម្លាប់។

        ប្រតិកម្មចំពោះប្រការនេះ នាយករដ្ឋមន្ត្រីន័រវែក Erna Solberg បាន​ថ្កោល​ទោសយ៉ាងពេញទំហឹងការសម្លាប់មនុស្សទន្ទឹមនឹងនោះឲ្យដឹងថា Oslo កំពុង​ពិនិត្យ​ភាពត្រឹមត្រូវនៃព័ត៌មាននេះ។ អំពីភាគីចិន ក្រសួបការបរទេសនៃប្រទេស​នេះ​នាថ្ងៃទី១៩វិច្ឆិកាបានបញ្ជាក់ឈ្មោះជនរងគ្រោះនិងសង្កត់ធ្ងន់ថា ជនរងគ្រោះ​ត្រូវ​សម្លាប់ដោយឃោឃៅ។ ​សេចក្តីប្រកាសបានលើកច្បាស់ថា រដ្ឋាភិបាលចិន​ថ្កោល​ទោសយ៉ាងខ្លាំងក្លាសអំពើរឃោឃៅព្រៃផ្ស័យនេះនិងប្តេជ្ញាចិត្តនាំជន​ដៃដន្យ​ទៅច្បាប់។​ ចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយ​សហគមន៍អន្តរជាតិសំដៅរក្សាសន្តិភាពនិងស្ថិរភាពលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ