JICA វៀតណាម៖ ការវិនិយោគសាធារណៈរួម​ចំណែកដល់​ការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍនៅវៀតណាម

(VOVWORLD) - ទន្ទឹមនឹងការណែនាំរបស់រដ្ឋាភិបាលវៀតណាម ពោលគឺមិនទុកឲ្យយឺតយ៉ាវការសាងសង់ គម្រោង សាធារណៈក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅតែបន្តអនុវត្តគំរោងសាងសង់ ដែលចំណុៈប្រភពទុន ODA សូម្បីតែក្នុងអំឡុងពេលធ្វើចត្តាឡីស័កក៏ដោយ។
JICA វៀតណាម៖ ការវិនិយោគសាធារណៈរួម​ចំណែកដល់​ការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍនៅវៀតណាម - ảnh 1 សន្និសីទកាសែតពាក់កណ្តាលឆ្នាំសារពើពន្ធ ២០២០ (រូបថត៖ JICA)

នៅក្នុងសន្និសីទកាសែតពាក់កណ្តាលឆ្នាំសារពើពន្ធ ២០២០  ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៦ ខែតុលា នៅទីក្រុងហាណូយនោះ លោក Shimizu Akira ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅវៀត ណាមបានមានប្រសាសន៍ថា អនុវត្ត ន៍គម្រោង JICA ក្នុងបរិបទជំងឺរាតត្បាត បានជួយ រក្សាការងារសម្រាប់វិស្វករវៀតណាម ចូលរួមចំណែក ក្នុងការស្ដារសេដ្ឋកិច្ចវៀត ណាមឡើងវិញ។ បច្ចុប្បន្នមានកម្មករប្រមាណ ២.០០០ នាក់បានចូលរួមក្នុងគម្រោងសាងសង់ផ្លូវដែកនៅទីក្រុងហូជីមិញ។ លោក Shimizu Akira បានអះអាងថា៖ ការអនុវត្តការវិនិយោគសាធារណៈគឺជាកាតាលីករ ដែលរួមចំណែកដល់ការស្តារសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍនៅវៀតណាមឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ