Mali : ក្រុមអ្នកសម្រុះសម្រូលអន្តរជាតិអំពាវនាវអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី១៥ឧសភា

Mali : ក្រុមអ្នកសម្រុះសម្រូលអន្តរជាតិអំពាវនាវអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី១៥ឧសភា - ảnh 1
នាថ្ងៃទី១ មិនា រដ្ឋាភិបាល Mali បានចុះហត្ថលេខាសន្តិភាពជាមួយក្រុមឧទ្ទាមមួយចំនួន

(VOV)_ តាមសេចក្ដីជូនដំណឹង បន្ទាប់ពីបណ្ដាកិច្ចប្រជុំ និងពិគ្រោះយោ​បល់
 នាថ្ងៃទី១៥ -១៨ មេសា នៅទីក្រុង Algiers ​ បានអោយដឹងថា៖​ ក្រុមអ្នកសម្រុះ
សម្រូលអន្តរជាតិ ដឹកនាំដោយ អាល់ហ្សេរី បានអំពាវនាវ​អោយ​ភាគីនានានៅ Mali
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី១៥ ឧសភា ​ខាងមុខនេះ។ និង
ចាត់ទុកថា៖កាយវិការ នេះនឹងបើកផ្លូវអោយការអនុវត្តកិច្ចសន្យនានានា ដែលបាន
នាំចេញ។ ទន្ទឹមនឹងនោះ ក្រុមអ្នកសម្រុះសម្រូលអន្តរជាតិក៏អំពាវនាវអោយភាគី
នានាផ្តល់គំនិតថ្មី ដើម្បីបង្កើនទំនុកទុកចិត្ត និងជួយអនុវត្តប្រការនានា ក្នុងកិច្ចព្រម
ព្រៀងសន្តិភាពពោលខាងលើដែរ។

          មុននោះ នាថ្ងៃទី១ មិនា រដ្ឋាភិបាល Mali បានចុះហត្ថលេខាសន្តិភាព​ជាមួយ
​ក្រុម​ឧទ្ទាមមួយចំនួននៅភាគខាងជើងប្រទេសនេះហើយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ