NACC ប្តឹងតវ៉ាជាផ្លូវការនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra

NACC ប្តឹងតវ៉ាជាផ្លូវការនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra  - ảnh 1
គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាតិថៃ (NACC) បានប្តឹងតវ៉ាជាផ្លូវការ
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេស នេះ លោកស្រី Yingluck Shinawatra (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ជាតិថៃ (NACC) បានប្តឹងតវ៉ាជាផ្លូវការនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេស
នេះ លោកស្រី Yingluck Shinawatra ទាក់ទិននឹងការចោទប្រកាន់ក្នុងការខ្វះទទួល
ខុសត្រូវនិងរំលោភលើការកំណត់ក្នុងគោលនយោបាយប្រមូលទិញអង្ករបស់រដ្ឋា
ភិបាល។ ក្រៅពីនោះ NACC នឹងសួរដេញដែលលោកស្រី Yingluck ជុំវិញការចោទ
ប្រកាន់ពោលខាងលើ នាថ្ងៃទី ២៧ កុម្ភៈ ខាងមុខ។ ក្នុងករណីរកឃើញការរំលោភ
លោកស្រី Yingluck ត្រូវលាលែងពីដំណែង។ ក្នុងប្រតិកម្មនាពេលថ្មីនេះ បន្ទាប់ពី
សេចក្តីប្រកាសរបស់ NACC ត្រូវបាននាំចេញ លោកស្រី Yingluck បាន ចាត់ទុកថា៖ រលកបាតុកម្មដឹកនាំដោយភាគីប្រឆាំងដែលអូសបន្លាយក្នុងរយៈពេល ៣ ខែ កន្លង
មក គឺជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលត្រូវផ្អាកការទូទាត់ប្រាក់ទិញអង្ករសំរាប់
ប្រជាកសិករ។ ក្រៅពីនោះ ភាគីប្រឆាំងបានឆ្លៀតខឹងសម្បារបស់កសិករដើម្បី
ជំរុញយ៉ាងខ្លាំងថែមទៀតល្បែងនយោបាយសំដៅផ្តួលរលំរដ្ឋាភិបាលនាបច្ចុប្បន្ន។
លោកស្រី Yingluck បានអះអាងថា៖ គោលដៅនៃកម្មវិធីគាំពារតំលៃអង្ករគឺសំដៅ នាំមកផលប្រយោជន៍សំរាប់ប្រជាកសិករទាំងស្រុងនិងរដ្ឋាភិបាលបណ្តោះអាសន្ន កំពុងខំប្រឹងប្រែងប្រមូលប្រាក់ដើម្បីទូទាត់បំណុលយ៉ាងឆាប់ៗតាមរយៈការលក់
អង្ករទុកបំរុង ឬ ខ្ចីប្រាក់របស់អង្គការហិរញ្ញវត្ថុនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ