OECD ព្រមានអំពីផលវិបាកខាងសេដ្ឋកិច្ចក្នុងករណីអង់គ្លេសចេញពី EU

OECD ព្រមានអំពីផលវិបាកខាងសេដ្ឋកិច្ចក្នុងករណីអង់គ្លេសចេញពី EU - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣ មិនា អគ្គលេខាធិការរងអង្គការសហប្រតិបតិ្តការនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Stefan Kapferer បានព្រមានថា ខឿនសេដ្ឋកិច្ច
របស់សហភាពអឺរ៉ុប (EU) និយាយរួមនិងខឿនសេដ្ឋកិច្ចអង់គ្លេសនិយាយដោយ
ឡែកនឹងទទួលរងផលវិបាកធ្ងន់ធ្ងរជាច្រើនក្នុងករណីប្រទេសនេះចេញពី EU។
ថ្លែងមតិនៅពេលបំពេញទស្សនកិច្ចការងារនៅហូល្លង់ លោក Kapferer ចាត់ទុកថា
ការដែលប្រជាជនអង់គ្លេសសំរេចដកខ្លួនចេញពីដំបូលរួមនោះ នឹងជះឥទ្ធិពេល
យ៉ាងអសកម្មទៅលើសេរីភាពពាណិជ្ជកម្មទំនិញនិងសេវាកម្មនៃប្លុកទាំងមូល។
ក្រៅពីនោះ នឹងមានអស្ថិរភាពជាច្រើនកើតឡើងក្រោយពីពេលអង់គ្លេសចេញពី
 EU ក្នុងដំណាក់កាលដែលខឿនសេដ្ឋកិច្ចសមាជិកទាំងឡាយកំពុងជួបការលំ
បាក។
នាថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Francois Hollande ក៏បានព្រមានអំពីផល
វិបាកផ្ទាល់ពីវិបត្តិអន្តោប្រវេសន៍ក្នុងករណីអង់គ្លេសចេញពី EU ផងដែរ។ថ្លែងមតិ
ក្នុង សន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron
លោក Hollande បានសង្កត់ធ្ងន់ថា ការដែលអង់គ្លេសចេញពីសហភាពនឹងមិន
ត្រឹមតែនាំមកនូវផលវិបាកធ្ងន់ធ្ងរជាច្រើនលើវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុប៉ុណ្ណោះ
ទេ ថែមទាំងជះឥទ្ធិពលយ៉ាងអសកម្មលើវិស័យមនុស្ស ជាពិសេសគឺក្នុងការដោះ
 ស្រាយវិបត្តិជនអន្តោប្រវេសន៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ