OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់


OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់ - ảnh 1
OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនរក្សាបទឈប់បាញ់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិនា ប្រធានអង្គការសន្តិសុខនិងសហប្រតិ
បត្តិការអឺរ៉ុប (OSCE) លោក​ Ivica Dacic បានអំពាវនាវឲ្យភាគីជំលោះនា
នានៅតំបន់​ខាងកើតអ៊ុយក្រែនខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តប្រតិ
បត្តិតាមបទឈប់បាញ់។ សេចក្តីថ្លែងការណ៍របស់ លោក Dacic ត្រូវបាន
នាំចេញ ក្នុងកាលៈទេសៈ ភាគីទាក់ទិន នានាបានចាប់ផ្តើមសកម្មភាព
យោធាឡើងវិញនៅទីក្រុង Mariupol ភាគខាងកើត អ៊ុយក្រែន ក្នុងប៉ុន្មាន
ថ្ងៃកន្លងទៅ។ លោក Dacic បានសម្តែងការព្រួយបារម្ភចំពោះ ស្ថានភាព
នាបច្ចុប្បន្ននៅទីនេះ។ នាថ្ងៃដដែល អ្នកប្រមុខក្រុមបេសកកម្មពិសេស
របស់ OSCE ប្រចាំនៅតំបន់ភាគខាងកើតអ៊ុយក្រែនបានអំពាវនាវឲ្យកង
ទ័ពអ៊ុយក្រែននិង កំលាំងប្រឆាំងឈប់បាញ់នៅភូមិ Shirokino ភ្លាមមួយរំពិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ