Paralympic PyeongChang ២០១៨ ត្រូបានបិទបញ្ចប់

(VOVWORLD) -ជាលទ្ធផលក្នុងការប្រកួត Paralympic PyeongChang ២០១៨ អាមេរិកបានរៀបចំណាត់ថ្នាក់លេខ ១ ដោយមានមេដាយមាសចំនួន ១២ គ្រឿង បន្ទាប់មកគឺរុស្ស៊ីដោយដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿង។
Paralympic PyeongChang ២០១៨ ត្រូបានបិទបញ្ចប់   - ảnh 1 Paralympic PyeongChang ២០១៨ ត្រូបានបិទបញ្ចប់  

បន្ទាប់ពីការប្រគួតក្នុងរយៈពេល ៩ ថ្ងៃមក មហោស្រពកីឡាពិភពលោកសម្រាប់ជនពិការ (Paralympic) រដូវរងា ឆ្នាំ ២០១៨ បានបិទបញ្ចប់ជាផ្លូវការនាយប់ថ្ងៃទី ១៨ មិនា នៅទីក្រុង PyeongChang របស់កូរ៉េខាងត្បូង។ ពិធីបិទ Paralympic PyeongChang ឆ្នាំនេះក៏ជាព្រឹត្តិការណ៍ដើម្បីរំលឹកវិញ្ញាណខ័ន្ធ អ្នកប្រាជ្ញដ៏មានទេពកោសល្យរបស់អង់គ្លេស លោក Stephen Hawking ដែលទើបនឹងទទួលមរណភាព។

ក្នុងពិធីបិទនេះ បានប្រព្រឹត្តិទៅពិធីប្រគល់ទង់  Paralympic ឲ្យចិន ដែលជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំ Olympic និង Paralympic រដូវរងា ឆ្នាំ២០២២។

ជាលទ្ធផលក្នុងការប្រកួត Paralympic PyeongChang ២០១៨ អាមេរិកបានរៀបចំណាត់ថ្នាក់លេខ ១ ដោយមានមេដាយមាសចំនួន ១២ គ្រឿង បន្ទាប់មកគឺរុស្ស៊ីដោយដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ